ជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរខេត្ត​ព្រះ​សី​ហនុ ដាក់​តង់​ជួល​ចំនួន​៣០០​ សម្រាប់​ស្នាក់នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​
20, Dec 2018 , 5:02 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
ព្រះ​សី​ហនុ៖ មន្ទីរ​ទេសចរណ៍ បាន​សហការ​ជាមួយនឹង​រដ្ឋបាលខេត្ត​ព្រះសីហនុ គ្រោង​នឹងដាក់​តង់​ជួល​ចំនួន​៣០០​ នៅ​ឆ្នេរ​អូ​ឈើទាល (​អតីត​អា​រី​ស្តុ​ន​) ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​សម្រាក នៅ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​២០១៨-២០១៩​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។

 
 
​ការដាក់​តង់​ជួល​ចំនួន​៣០០​តង់ តាម​បណ្តោយ​ឆ្នេរ​អូ​ឈើទាល (​អតីត​អា​រី​ស​ស្តុ​ន​) នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​នេះ ដើម្បី​ឲ្យ​ភ្ញៀវ​ទេចរ​បាន​កម្សាន្ត និង​សម្រាក នាឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​២០១៨-២០១៩ ។ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ រដ្ឋបាលខេត្ត នឹង​រៀបចំ​ភ្លើង​បំភ្លឺ​ពេល​រាត្រី​, បន្ទប់​ទឹកស្អាត​, បង្គន់​ចល័ត​ចំនួន​៤០​កន្លែង និង​បន្ទប់​ផ្លាស់ប្តូរ​សំលៀកបំពាក់​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នៅក្នុង​តំបន់​បោះតង់​នោះ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com