ជាតិ
កាំកុងត្រូលដកហូតជ្រក់ស្ពៃ ២០គីឡូមានជាតិគីមីហាមឃាត់នៅព្រះសីហនុ រូបពីកាំកុងត្រូល
× ភ្នំពេញ៖ កាំកុងត្រូល បានរកឃើញ និងដកហូតជ្រក់ស្ពៃចំនួន ២០គីឡូក្រាម ដែលមានសាធាតុគីមីហាមឃាត់ នៅផ្សារលើ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅថ្ងៃទី២០ខែធ្នូ មន្ត្រីកាំកុងត្រូលសាខាខេត្តព្រះសីហនុ បានរកឃើញសារធាតុគីមីហាមឃាត់ក្នុងជ្រក់ស្ពៃចំនួន ២០គីឡូក្រាម និងបានដកហូតយកមកកម្ទេចចោល។
មន្ត្រីជំនាញបានឲ្យអាជីវករចុះកិច្ចសន្យាបញ្ឈប់ការលក់ផលិតផលមិនប្រក្រតីបែបនេះទៀត។ ជាមួយគ្នានេះ កាំកុងត្រូលបានណែនាំដល់អាជីករទូទៅឲ្យយល់ដឹងពីសុវត្ថិភាពចំណីរអាហារ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕
Tag:
កាំកុងត្រូល
ជ្រក់ស្ពៃ
© រក្សាសិទ្ធិដោយ thmeythmey.com