ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ត្រូវ​កែច្នៃ​កសិផល​នាំទៅ​ទីផ្សារ​អន្តរជាតិ​ខ្លួនឯង ជាជាង​ឲ្យ​អ្នកជិតខាង​ធ្វើ​ជំនួស​
21, Dec 2018 , 8:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​មិនអាច​ពឹង​លើ​ការនាំចេញ​ប្រភេទ​ទំនិញ​ដដែលៗ ជាអាទិ៍​ផលិតផល​កាត់ដេរ និង​ផលិតផល​តែ​ប៉ុន្មាន​មុខ​នោះទេ គឺ​ចាំបាច់​ត្រូវធ្វើ​ពិពិធ​កម្ម ឬ​ពឹង​លើ​ទំនិញ​ច្រើន​មុខ ដើម្បី​ធានា​នូវ​កំណើនសេដ្ឋកិច្ច​យូរអង្វែង​ទៅមុខទៀត​។ មួយ​ក្នុងចំណោម​ផលិតផល​ពិពិធ​កម្ម គឺ​ការកែច្នៃ​កសិផល​ក្នុងស្រុក ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​សព្វថ្ងៃ​កម្ពុជា​នៅ​បន្ត​នាំចេញ​វត្ថុធាតុដើម​កសិផល​នៅឡើយ ដែល​ភាគច្រើន​ត្រូវ​នាំទៅ​ប្រទេសជិតខាង ដែល​គេ​នឹង​កែច្នៃ​នាំចេញ​បន្ត​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក លី សូ​ដេ​ត អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក ដូចតទៅ​នេះ​៖ 




​ការធ្វើ​ពិពិធ​កម្ម​របស់​កម្ពុជា មានដំណើរ​ល្អជា​បណ្ដើរៗ​ដែរ​ហើយ តាមរយៈ​ការផលិត​នាំចេញ​គ្រឿង​អេឡិចត្រូនិក គ្រឿងបន្លាស់ ជាដើម ប៉ុន្តែ​ត្រូវ​ពង្រឹង​បន្ថែមទៀត​លើ​ការកែច្នៃ​កសិផល​ជាដើម​។  នេះ​ជាការ​អះអាង​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​។ ទន្ទឹមនឹង​មានដំណើរ​ការ​ល្អជា​បណ្ដើរៗ តែ​កម្ពុជា​ប្រឈម​បញ្ហា​មួយចំនួន​រួមមាន ថ្លៃ​អគ្គិសនី​ខ្ពស់ ប្រភព​ទុន​សម្រាប់​SME កង្វះ​កម្លាំង​ពលកម្ម​ជំនាញ និង​ភាពលំបាក​អំពី​នីតិវិធី​ធ្វើ​ធុរកិច្ច ជាដើម ដែលជា​ឧ​សគ្គ​ដល់​ការធ្វើ​ពិពិធ​កម្ម​។ 
 
​ទោះយ៉ាងណា សេដ្ឋវិទូ​ធនាគារពិភពលោក​បាន​មើលឃើញ​ពី​ការបណ្ដាក់ទុន​រោងចក្រ​កែច្នៃ​នាពេល​ថ្មីៗ​នេះ ដូចជា​គម្រោង​កែច្នៃ​ដំឡូង​មី​នៅ​ខេត្តក្រចេះ​ជាដើម  និង​ការព្យាយាម​ទម្លាក់​តម្លៃ​អគ្គិសនី​របស់​រដ្ឋាភិបាល ដែល​សុទ្ធសឹង​ជា​ជំហាន​វិជ្ជមាន​សម្រាប់​ការធ្វើ​ពិពិធ​កម្ម​៕ 
 

Tag:
 លី សូ​ដេ​ត​
  ពិពិធ​កម្ម​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com