ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
មូលហេតុ​សំខាន់ៗ​ដែល Baby Outlet មិន​នឿយ​ក្នុង​ការរៀបចំ​កម្មវិធី​នានា​សម្រាប់​អតិថិជន​ខ្លួន
21, Dec 2018 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ហាង​បេ​ប៊ី​អោត​ឡេ​ត បានរៀបចំ​កម្មវិធី​កម្សាន្ត កម្មវិធី​សប្បុរសធម៌ និង​ជាពិសេស​គឺ​ការតាំងពិព័រណ៍​ជា​បន្តបន្ទាប់​។ អ្នកស្រី ឈិន សា​រ៉ា អ្នកគ្រប់គ្រង​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​ទួលគោក បាន​ពន្យល់ថា កម្មវិធី​ទាំងនោះ​រៀបចំឡើង​ដើម្បី​លើកទឹកចិត្ត និង​ផ្តល់​ភាព​រីករាយ​ដល់​អតិថិជន​ដែល​តែង​គាំទ្រ​បេ​ប៊ី អោត​ឡេ​ត​រហូតមក​។ លើសពីនេះ​ក៏​ដើម្បី​បង្ហាញ​ផលិត​ថ្មីៗ និង​ផ្តល់ឱកាស​ឲ្យ​អតិថិជន​បាន​ជាវ​ទំនិញ​ដែលមាន​គុណភាព​ខ្ពស់ តម្លៃ​សមរម្យ និង​ទទួលបាន​កាដូ​ផ្សេងៗ​។



​ក្រៅពី​កត្តា​ចម្បង​ទាំងនេះ បេ​ប៊ី​អោត​ឡេ​ត ចង់​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ​ទាក់ទង​នឹង​ការថែទាំ​សុខភាព​កូនៗ និង​ទារក​ក្នុង​ផ្ទៃ​អតិថិជន​។ អ្នកស្រី ឈិន សា​រ៉ា គូសបញ្ជាក់ថា​៖ ហាង​បេ​ប៊ី​អោត​ឡេ​ត មិន​ត្រឹម​តែង​ហាង​លក់ទំនិញ​នោះទេ ប៉ុន្តែ​បេ​ប៊ី​អោត​ឡេ​ត គឺ​កន្លែង​មួយ​ដែល​អតិថិជន​អាចមក​ប្រឹក្សា​យោបល់ និង​ការកម្សាន្ត​ផ្សេងៗ​»​។ 
 
​អ្នកគ្រប់គ្រង​ហាង​បេ​ប៊ី អោត​ឡេ​ត​សាខា​ទួលគោក​ដដែល គូសបញ្ជាក់ថា ការផ្តល់​ចំណេះដឹង និង​បទពិសោធន៍​សំខាន់ៗ គឺជា​ចំណុច​សំខាន់បំផុត ដែល​បេ​ប៊ី​អោត​ឡេ​ត អាច​ផ្តល់​ទៅ​ឲ្យ​អតិថិជន​របស់ខ្លួន ហើយ​បេ​ប៊ី អោត​ឡេ​ត រីករាយ ដែល​បាន​បំពេញ​តួនាទី​លើសពី​ហាង​លក់​សម្ភារ​ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​ទារក​ធម្មតា​។​
 
​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី ឈិន សា​រ៉ា ខាងក្រោម​នេះ​៖
 
 
 



Tag:
 ឈិន សា​រ៉ា​
 ​បេ​ប៊ី​អោត​ឡេ​ត​
 babyoutlet
© រក្សាសិទ្ធិដោយ thmeythmey.com