ជាតិ
អាជ្ញាធរ​ហាម​​យានយន្ត​គ្រប់​ប្រភេទ ឆ្លងកាត់​ផ្លូវ​លី​យ៉ុង​ផាត់ ចាប់ពី​ថ្ងៃទី​២៨​ធ្នូ​-១​មករា ដើម្បី​សម្ពោធ​វិមាន​«​ឈ្នះ​ឈ្នះ​»
27, Dec 2018 , 9:40 am        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​២៨​ធ្នូ​-១​មករា ម្ចាស់​អាជីវកម្ម​ក្រឡុង​ស៊ីម៉ង់ត៍ ម្ចាស់​រថយន្ត​តូច ធំ​គ្រប់​ប្រភេទ និង​ម៉ូតូ​សន្តោង ហាម​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ទៅ​កំណាត់​លី​យ៉ុង​ផាត់ ពី​គល់ស្ពាន​ព្រែក​ព្នៅ ដល់​ផ្លូវ​គីឡូម៉ែត្រ​លេខ​៦​។  មូលហេតុ​ដែល​អាជ្ញាធរ​ហាម​ការ​ចរាចរណ៍​រយៈពេល​៥​ថ្ងៃនេះ គឺ​ដើម្បី​សម្ពោធ​វិមាន​នយោបាយ​«​ឈ្នះ​ឈ្នះ​» របស់​សម្តេច ហ៊ុន សែន និង​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​សកល​២០១៩ ផង​។ នេះ​បើតាម​សាលា​រាជធានី​ភ្នំពេញ​។

 
​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ម្ចាស់​រថយន្ត​ខាងលើ ដែល​ត្រូវធ្វើ​ចរាចរណ៍​ចំ​ថ្ងៃនោះ ត្រូវ​ពង្រាង​ផ្លូវ ដោយ​ត្រូវ​ឆ្លងកាត់​តាម​ស្ពាន​ព្រែក​ក្តាម​វិញ​។​
 
​សូមជម្រាបថា វិមាន​«​ឈ្នះ ឈ្នះ​»​នេះ ត្រូវបាន​សាងសង់ឡើង លើ​ផ្ទៃដី​ទំហំ​៨​ហិកតា នៅ​សង្កាត់​បាក់​ខែង ខ​ណ្ឌ័​ជ្រោយចង្វា ទល់មុខ​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ ក្នុង​តំបន់​អភិវឌ្ឍន៍​លី​យ៉ុង​ផាត់​។ សំណង់​នេះ ដើម្បី​បង្ហាញ​ពី​ជោគជ័យ​នៃ​នយោបាយ​«​ឈ្នះ ឈ្នះ​»​របស់​សម្តេច ហ៊ុន សែន នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​ប្រទេសជាតិ ទទួលបាន​សុខ សន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស នៅ​ឆ្នាំ​១៩៩៨ មក​៕ 

Tag:
 ជាតិ​
  ឈ្នះ​ឈ្នះ​
  វិមាន​
  លី​យ៉ុង​ផាត់​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com