ជាតិ
អតីត​អ្នកសារព័ត៌មាន កញ្ញា យុង ខេមរា ឡើង​ឋានន្តរសក្តិ​ផ្កាយ​មួយ​
25, Dec 2018 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះបរមនាថ ​នរោត្តម​ សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរសក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ដល់​វរសេនីយឯក យុង ខេមរា ដែលជា​នាយទាហាន​ថ្នាក់​វរសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១៧ ធ្នូ ដែល​ចេញផ្សាយ​។​

 
​កញ្ញា យុង ខេមរា ដែល​ទទួលបាន​ឋានន្តរសក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាងខ្លី​ថា ការទទួលបាន​ឋានន្តរសក្តិ​បន្ថែម​នេះ គឺ​បង្ហាញ​ពី​ការយកចិត្ត​ទុក​របស់​ថ្នាក់ដឹកនាំ​មកលើ​កូនចៅ​។​
 
​បច្ចុប្បន្ននេះ​កញ្ញា យុង ខេមរា ដែល​កំពុង​បម្រើ​ការងារ​នៅ​កងពលតូច​លេខ​៧០ នេះ មាន​តួនាទី​ជា​នាយរង​សេនាធិការ និង​ជា​នាយការិយាល័យ​ទី​៥ ទទួលបន្ទុក​ការងារ​អប់រំ​ផ្សព្វផ្សាយ និង​កិច្ចការងារ​នយោបាយ​យោធា​។ មុននឹង​ចូល​បម្រើ​ការងារ​ក្នុង​ផ្នែក​កងទ័ព កញ្ញា យុង ខេមរា ក៏​ធ្លាប់​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិ​ល និង​កម្មវិធី​អប្សរា​ណែ​ត ផងដែរ​៕

Tag:
 ​យុង ខេមរា​
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com