ពីនេះ ពីនោះ
ហេតុអ្វី​នៅក្នុង​គ្រួសារ​នីមួយៗ​ហៅ​«​ប៉ា​»,«​ពុក​» ឬ​«​ទា​» ផ្សេងៗ​គ្នា​?
26, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រួសារ​នីមួយៗ សុទ្ធតែ​ប្រើពាក្យ​សម្រាប់​ហៅ​ទៅ​អ្នកមានគុណ​ខុសៗ​គ្នា អ្នកខ្លះ​ហៅថា «​ប៉ា​» ខ្លះ​ហៅថា​«​ពុក​» ហើយ​ខ្លះទៀត​ហៅថា «​ទា​»​ជាដើម​។ ពាក្យ​ទាំងអស់នោះ គឺអាច​ហៅ​បាន​ដូចគ្នា និង​មាន​អត្ថន័យ​ដូចគ្នា​បេះបិទ​ផងដែរ​។ ប៉ុន្តែ​ពាក្យ​ទាំងនោះ​ត្រូវបាន​គេ​ប្រើ​នៅក្នុង​វណ្ណៈ​ខុសគ្នា​នៅក្នុង​សង្គម​។



​ពាក្យ​ថា «​ប៉ា​» គឺជា​ពាក្យ​បារាំង​សម្រាប់​ហៅ​ឱ​ពុក (PaPa) ប៉ា​ប៉ា ហើយ​ពាក្យ​នេះ​ជា​ពាក្យ​ទំយើ​​ផងដែរ​។ ពាក្យ​នេះ​គ្រួសារ​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់ និង​មានសម្បត្តិ​ស្តុកស្តម្ភ ឬ​សមរម្យ គេ​ច្រើនតែ​ហៅថា «​ប៉ា ឬ​ប៉ា​ប៉ា​»​។ ចំណែកឯ​គ្រួសារ​សាមញ្ញ គេ​ហៅថា «​ពុក ឬ​ឪ​»​។​
 
​សម្រាប់​អ្នក​ដែល​ស្ថិតនៅក្នុង​គ្រួសារ​ដែលមាន​ជីវភាព​សមរម្យ ឬ​អ្នក​ដែល​រស់​នៅតាម​ទីជនបទ ឬ​ស្រុកស្រែ កូនៗ​ហៅ​អ្នក​ដែល​ចិញ្ចឹម​បីបាច់​ថែរក្សា​(​ឪពុក​)​របស់ខ្លួន​ថា «​ពុក​»​។ 
​រីឯ​គ្រួសារ​ខ្មែរ​ដែល​ជាប់សែស្រឡាយ​ចិន បាន​ហៅ​ឪពុក​ថា ទាជីវ ថា «​ទា​» ដែល​ពាក្យ​នេះ​មានន័យ​ដូចគ្នា​នឹង​ពាក្យ «​ពុក​» ដែរ​។ ឧទាហរណ៍​៖ ទា​មើល​កូន​(​ពុក​មើល​កូន​)៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com