ធ្លាប់​ញ៉ាំ “​ផ្កាល្ពៅ​” ឬ​អត់​? បន្លែ​នេះ​ល្អ​ណាស់​សម្រាប់​សុខភាព ទប់ស្កាត់​ជំងឺ​បានជា​ច្រើន​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ធ្លាប់​ញ៉ាំ “​ផ្កាល្ពៅ​” ឬ​អត់​? បន្លែ​នេះ​ល្អ​ណាស់​សម្រាប់​សុខភាព ទប់ស្កាត់​ជំងឺ​បានជា​ច្រើន​
27, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​បានដឹងថា​ផ្លែ​ល្ពៅ​មិន​ត្រឹមតែ​មានឱជារស​ប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​។  ទោះជា​យ៉ាងណា អ្នក​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ទេ​ថា ផ្កា​នៃ​ផ្លែ​ល្ពៅ​ក៏​អាច​ផ្ដល់​ផល​វិជ្ជមាន​ល្អៗ​ចំពោះ​សុខភាព​សឹង​មិនគួរ​ឲ្យ​ជឿ​មិន​ចាញ់​ផ្លែ​របស់​វា​ដែរ​! ផ្កាល្ពៅ​អាចយ​កមក​ច្នៃ​ធ្វើជា​ម្ហូប​បាន​យ៉ាងច្រើន​មុខ និង​ថែមទាំង​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ផ្កាល្ពៅ​ចំពោះ​សុខភាព ៖
 
១. ព្យាបាល​ជំងឺ​គ្រុនផ្ដាសាយ​ទូទៅ​
 
​ផ្កាល្ពៅ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​ជួយ​ជម្រុញ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ ហើយ​ការពារ​អ្នក​ពី​ជំងឺ​ផ្ដាសាយ និង​ក្អក ក៏ដូចជា​ទប់ស្កាត់​ឆ្លង​មេរោគ រួមទាំង​ពពួក​វីរុស​ផ្សេងៗ​ផងដែរ​។​
 
២. បង្កើន​បរិមាណ​មេជី​វិត​ឈ្មោល ឬ​ភាព​មានកូន​របស់​បុរស​
 
​ផ្កាល្ពៅ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B9 ឬ folate ដែល​ចាំបាច់​សម្រាប់​ការផលិត​មេជី​វិត​ឈ្មោល និង​ដំណើរការ​មុខងារ​ត្រឹមត្រូវ​។ រាងកាយ​បុរស​ដែល​ខ្វះ​ជាតិ folate ជា​ញឹកញយ​ផ្ទុក​មេជី​វិត​ឈ្មោល​មាន​ជំងឺ​ក្រូម៉ូសូម ឬ​គ្មាន​គុណភាព​ដែល​ធ្វើ​ឲ្យ​មិន​ងាយ​នឹងមាន​កូន​។ ការបង្កើន​បរិមាណ​នៃ​អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុ folate ឬ​វីតាមីន B9 ជួយ​បង្កើន​គុណភាព​នៃ​មេជី​វិត​ឈ្មោល និង​ដោះស្រាយ​បញ្ហា​នៃ​ភាព​គ្មាន​កូន​បាន​របស់​បុរស​។​
 
៣. បង្កើន​សុខភាព​ភ្នែក​
 
​វីតាមីន A អាចជួយ​ឲ្យ​មើលឃើញ​បាន​កាន់តែច្បាស់ និង​ល្អ​ណាស់​សម្រាប់​សុខភាព​ភ្នែក​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​ភ្នែក​ជាច្រើន​ប្រភេទ​។ ហើយ​ផ្កាល្ពៅ គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ចាំបាច់​នេះ​!
 
៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​អត្ថប្រយោជន៍​ដ៏​ប្រសើរ​មួយទៀត​នៃ​ផ្កាល្ពៅ គឺ​ប្រសិទ្ធភាព​ក្នុង​ការជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​តាមរយៈ​សារធាតុចិញ្ចឹម​ដែល​វា​មាន​ផ្ទុក​ដូចជា ជាតិ​ដែក និង​វីតាមីន C ។​

៥. សុខភាព​ឆ្អឹង​
 
​ផ្កាល្ពៅ មាន​ផ្ទុក​នូវ​សារធាតុ​ផូស្វ័រ​ដែល​សំខាន់​ណាស់​ក្នុង​ដំណើរការ​នៃ​ការលូតលាស់ ក៏ដូចជា​ថែទាំ​សុខភាព ឆ្អឹង និង​ធ្មេញ​។ លើសពីនេះទៅទៀត ផ្កាល្ពៅ ក៏​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ដែល​ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ​។ ក្រៅពី​ជួយ​ក្នុងការ​ពង្រឹង​សុខភាព​ធ្មេញ និង​អញ្ចាញ​ហើយ​នោះ ការទទួល​ទាន​ផ្លែ​ល្ពៅ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា ការបាត់បង់​ម៉ាស់​នៃ​ឆ្អឹង ឬ​ជំងឺ​ពុក​ឆ្អឹង​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com