កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Sunderland-Bradford នៅ​លី​គ​ទី​បី​អង់គ្លេស មាន​អ្នកទស្សនា​ជិត​៥​ម៉ឺន​នាក់​
28, Dec 2018 , 9:59 pm        
រូបភាព
​ជំនួប Boxing Day នៃ​ក្របខណ្ឌ League One រវាង​ក្រុម Sunderland និង Bradford City ទទួលបាន​អ្នកទស្សនា​ផ្ទាល់​រហូតដល់ ៤៦០៣៩​នាក់ ដែលជា​ចំនួន​ច្រើន​បំផុត សម្រាប់​ការប្រកួត​ទាំង​នៅ​អង់គ្លេស​រដូវ​កាល​នេះ​។


 
​អ្នកចាត់ការ​ទូទៅ​ក្រុម Sunderland លោក Jack Ross បានបង្ហាញ​ពី​តួលេខ​ដ៏​ច្រើន​នេះ​នៅក្រោយ​ការប្រកួត​ដែល​ក្រុម​រហស្សនាម​ឆ្មា​ខ្មៅ​ឈ្នះ Bradford City ក្នុង​លទ្ធផល​១-០ នៅ​កីឡដ្ឋាន Stadium of Light សប្តាហ៍​ទី​២៤​។​
 
«​ចំនួន​អ្នក​មក​ចូលរួម​ក្នុងថ្ងៃនេះ​គឺ​មិនគួរ​ឲ្យ​ជឿ​។ វា​ជា​សក្ខីកម្ម​របស់​ក្លិប​បាល់ទាត់​ដ៏​អស្ចារ្យ​មួយ​ដែល​នាំមក​នូវ​ការ​ក្តីសង្ឃឹម ដែល​ក្រុម​កីឡាករ​ប្រាថ្នា​ចង់បាន​»​។ លោក Ross លើកឡើង​ដូច្នេះ​។​
 
​ជំនួប​ដែលមាន​អ្នកទស្សនា​ច្រើន​លំដាប់​ទី​២ នៅ​ថ្ងៃ Boxing Day គឺ​ការប្រកួតរ​ដែល Tottenham Hotspur យកឈ្នះ Bournemouth ៥-០ នៅ​ទឹកដី Wembley ក្នុង​ក្របខណ្ឌ Premier League ដែលមាន​ចំនួន ៤៥១៥៤​នាក់​។​
 
​សូមបញ្ជាក់ថា កាលពី​ខែមករា ឆ្នាំ​២០១៧ Sunderland ធ្លាប់​ទទួលបាន​អ្នកទស្សនា​ច្រើន​ជាងនេះទៅទៀត​រហូតដល់ ៤៦៤៩៤​នាក់ នៅពេល​ទទួលភ្ញៀវ Liverpool ក្នុង​ទឹកដី Stadium of Light៕
 

Tag:
 បាល់ទាត់​
  Sunderland
© រក្សាសិទ្ធិដោយ thmeythmey.com