អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata បាន​ពង្រីក​វិសាលភាព SmartPay ​របស់ខ្លួន​ទៅកាន់​ហេដ្ឋារចនាសម្ព័ន្ធ​របស់ Apple
30, Dec 2018 , 2:38 pm        
រូបភាព
​អតិថិជន​របស់​ក្រុមហ៊ុន Smart Axiata ទាំងអស់​អាច​ជាវ​កម្ម​វិធី​របស់ Apple ក៏ដូចជា​ជាវ​កម្មវិធី និង​ផលិតផល​ឌីជីថល​នានា តាមរយៈ​ការប្រើប្រាស់​ទឹកប្រាក់​នៃ​គណនី​គោល (Main Balance) ដែលមាន​ក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន​បាន​ដោយ​ងាយស្រួល​បំផុត​។ ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​មួយ​នេះ បាន​ពង្រីក​វិសាលភាព​សេវាកម្ម SmartPay ខ្លួន​ទៅនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្ទាល់​របស់ Apple រួមមាន​ដូចជា​៖ App Store, Apple Music និង iTunes ដែល​នេះ​គឺជា​សមិទ្ធិផល​ថ្មី​មួយទៀត បន្ទាប់ពី​ការដាក់​ឲ្យ​ដំណើរការ​សេវាកម្ម SmartPay ជាមួយនឹង Google Play Store នា​ដើមឆ្នាំ​២០១៨ កន្លងទៅនេះ​។
 
​ជាមួយ​ទៅនឹង​ការផ្សាភ្ជាប់​រចនាសម្ព័ន្ធ​របស់ Apple នឹង​សេវាកម្ម SmartPay ឥឡូវនេះ​អតិថិជន​របស់​ក្រុមហ៊ុន Smart ទាំងអស់​ដែល​ប្រើប្រាស់​ទូរស័ព្ទដៃ​ប្រតិបត្តិការ​ជាមួយនឹង​កម្មវិធី iOS កាន់​តែមាន​ភាពងាយស្រួល​បំផុត ដោយ​ពួកគាត់​អាច​ជាវ​កម្មវិធី​ឌិ​ជី​ថ​ល​នានា​ជាច្រើន​រួមមាន​៖ apps, ខ្សែភាពយន្ត​, ហ្គេម​កំសាន្ត​, សៀវភៅ​បែប​អេឡិចត្រូនិក ព្រមទាំង​កម្មវិធី​ក្នុង App Store ជាច្រើន​ទៀត​ដូចជា Apple Music, iCloud និង iTunes ជាដើម ដោយ​ប្រើប្រាស់​ទឹកប្រាក់​ពី​គណនី​គោល (Main Balance) ដែលមាន​ក្នុង​ទូរស័ព្ទដៃ​របស់ខ្លួន​។ ដូច្នេះ​ពី​ពេលនេះ​តទៅ​អតិថិជន​របស់​ក្រុមហ៊ុន Smart អាច​រីករាយ និង​ទទួលបាន​អត្ថប្រយោជន៍​នានា​ជាច្រើន​ពី App Store, Apple Music និង iTunes បាន​ដោយ​មិនចាំបាច់​មាន​គណនី​ធនាគារ ឬ​កាត​ឥណទាន​ពី​ធនាគារ​ទៀតឡើយ​។​


 
​លោក Stjepan Udovicic អគ្គនាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន Smart Axiata បាន​និយាយថា «​មុននឹង​ឆ្លងទៅ​កាន់​ឆ្នាំ​ថ្មី​ខាងមុខនេះ យើងខ្ញុំ​មាន​មោទកភាព និង​រីករាយ​យ៉ាង​ក្រៃលែង ដោយបាន​បិទ​បញ្ចប់​ទំព័រ​ឆ្នាំ​ចាស់​ជាមួយ​ទៅនឹង​ការដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ថ្មី​នេះ ព្រមទាំង​សេវាកម្ម​ជាច្រើន​ផ្សេងទៀត​រួមមាន​៖ សេវាកម្ម eSIM និង VoWi-Fi ដែល​ទើបតែ​ដាក់​ឲ្យ​ដំណើរការ​នាពេល​ថ្មី​កន្លងទៅនេះ​ប្រកបដោយ​ជោគជ័យ​។ ជាមួយ​សេវាកម្ម SmartPay អតិថិជន​របស់​ក្រុមហ៊ុន Smart ទាំងអស់​អាច​រីករាយ​ជាមួយនិង​បទពិសោធន៍​នៃ​កម្មវិធី​ឌីជីថល​របស់ Apple យ៉ាង​សម​ញ្ញ មាន​តម្លារ​ភាព សុវត្ថិភាព និង​កាន់តែ​ងាយស្រួល​បំផុត​។ ពីថ្ងៃ​នេះ​តទៅ​អតិថិជន​របស់ Smart ទាំងអស់​អាច​ជាវ​ផលិតផល និង​សេវាកម្ម​ឌីជីថល​ពី  Apple និង Google បាន​ដោយ​មិនចាំបាច់​មាន​គណនី​ធនាគារ ឬ​កាត​ឥណទាន​ពី​ធនាគារ​ទៀតឡើយ ដែល​នេះ​គឺជា​ការចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​ឌីជីថល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។​
 
​សេវាកម្ម SmartPay នេះ​មិនមាន​តម្រូវ​ឲ្យ​បង់ប្រាក់​ចំពោះ​ការភ្ជាប់​សេវា​នោះឡើយ​។ រាល់​ការ​ជាវ​ទាំងអស់ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​បូក​បន្ថែម​ត្រឹមតែ 10% (​ដប់​ភាគរយ​) នៃ​តម្លៃ​សេវា​ប៉ុណ្ណោះ​»​។ 


 
​លោក Stjepan Udovicic ក៏បាន​បន្ថែមទៀតថា “​យើងខ្ញុំ បានដាក់​ចេញ​នូវ​ឆ​ន្ទះ​ដ៏​ច្បាស់​ថា នឹង​នាំមក​នូវ​សេវាកម្ម​ទំនើបៗ ប្រកបដោយ​ភាព​ឆ្នៃប្រឌិត សាមញ្ញ និង​ពោ​ពេញ​ទៅដោយ​បទពិសោធន៍​បែប​ឌីជីថល ជូន​អតិថិជន Smart ទាំងអស់​។ សេវាកម្ម​ដូចជា SmartPay នេះ គឺជា​សេវាកម្ម​ទូទាត់​តែមួយគត់​របស់​ក្រុមហ៊ុន Smart ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ យើងខ្ញុំ​បាន​តាំងចិត្ត​ខ្ពស់បំផុត​ក្នុងនាម​ជា​អ្នក​នាំមុខគេ និង​នៅតែ​បន្ត​រក្សាខ្លួន​ជា​អ្នក​ដំបូងបង្អស់​ក្នុងការ​នាំមក​នូវ​រាល់​ផលិតផល និង​សេវាកម្ម​លំដាប់​ពិភពលោក ដែល​នេះ​គឺជា​ការឆ្លុះបញ្ចាំង និង​ស្របទៅតាម​ទស្សនៈវិស័យ​របស់​យើងខ្ញុំ​ដែល​បានកំណត់​រួច ពោល​គឺជា “​ប្រតិបត្តិ​ករ​ជើងឯក​បែប​ឌីជីថល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នា​ឆ្នាំ ២០២០” ។ 


 
​ដើម្បី​ប្រើប្រាស់​សេវាកម្ម SmartPay ក្នុងការ​ទូទាត់​ជាមួយ App Store បាន អតិថិជន​របស់ Smart ទាំងអស់​ត្រូវ​ចុះឈ្មោះ​ជាមុន ដោយ​គ្រាន់តែ​អនុវត្តន៍​តាម​ជំ​ហ៊ាន​ដ៏​ងាយស្រួល​ដូច​រៀបរាប់​ខាងក្រោម​៖
 
១. ចូល​កម្មវិធី​តាមរយៈ Touch ID,  Face ID ឬ Apple ID ជាមួយ​លេខ​កូដ​សម្ងាត់​
២. ជ្រើស​រើសយក​ព័ត៌មាន​សម្រាប់​ការទូទាត់​
៣. ជ្រើស​រើសយក “​លេខ​ទូរស័ព្ទ​” ហើយ​ជ្រើស​រើសយក “Account”
៤. បំពេញ​ព័ត៌មាន​អំពី​សិទ្ធិ​អនុញ្ញាត​នៃ​គណនី (Account authorization)
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart តាមរយៈ  www.facebook.com/SmartAxiata ឬ ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com