កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd នៅក្រោម Dallas Cowboys មួយ​ប៉ុណ្ណោះ ក្នុងនាម​ក្លិប​កីឡា​ថ្លៃ​ជាងគេ​លើ​លោក​
31, Dec 2018 , 11:42 am        
រូបភាព
​ទស្សនា​វ​ដ្តី Forbes របស់​អាមេរិក បានបង្ហាញ​បញ្ជី​ចំណាត់ថ្នាក់​ក្លិប​កីឡា​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​ចំនួន​៥០ (The World’s 50 Most Valuable Sports Teams) សម្រាប់​ឆ្នាំ​២០១៨​។ Dallas Cowboys ក្លិប​កីឡាបាល់ទាត់​បែប​អាមេរិក​នៃ​ក្របខណ្ឌ NFL នៅតែ​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​១​ដដែល ហើយ Manchester United ហក់​ឡើងទៅ​លេខ​២ ខណៈ Real Madrid និង Barcelona នៅ​លេខ​រៀ​ត​បន្តបន្ទាប់​។


 
 Dallas Cowboys អាច​រក្សា​តំណែង​នេះ​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ក្នុង​បញ្ជី The World Most Valuable Sports Teams របស់​ទស្សនា​វ​ដ្តី Forbes ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៦​មក​។ ប៉ុន្តែ​បើ​គិតពី​ឆ្នាំ​២០១០ មក ក្លិប Manchester United ធ្លាប់​ឈរ​ចំណាត់ថ្នាក់​លេខ​១​ចំនួន​៣​លើក និង Real Madrid ចំនួន​៣​លើក​។ 
 
​សម្រាប់​ឆ្នាំ​២០១៨​នេះ ក្នុងចំណោម​ក្លិប​កីឡា​ថ្លៃ​ទាំង​៥០ ដែល Forbes បានចេញ​ផ្សាយ ក្លិប​បាល់ទាត់​បែប​អាមេរិក (American Football) មាន​ចំនួន​ច្រើនជាងគេ​រហូត​២៩ ដោយ​នាំមុខ បាល់បោះ​(៨​ក្រុម​) ក្លិប​បាល់ទាត់​(៧​ក្រុម​) បេ​ស្ប​ល​(៦​ក្រុម​) ខណៈ​កីឡាប្រដាល់ វាយ​កូន​បាល់ និង​កីឡា​ប្រណាំង​រថយន្ត​ជាដើម​នោះ មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ឡើយ​។​
 
​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​ក្រុម The World’s 50 Most Valuable Sports Teams សម្រាប់​ឆ្នាំ​២០១៨៖

១. Dallas Cowboys, ៤.៨ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
២. Manchester United, ៤.១២៣ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​)
៣. Real Madrid, ៤.០៩ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​)
៤. Barcelona, ៤.០៦៤ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​)
៥. New York Yankees, ៤ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បេ​ស្ប​ល​)
៦. New England Patriots, ៣.៧ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៧. New York Knicks, ៣.៦ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់បោះ​)
៨. Los Angeles Lakers, ៣.៣ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់បោះ​)
៨. New York Giants, ៣.៣ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
១០. Golden State Warriors, ៣.១ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់បោះ​)
១០. Washington Redskins, ៣.១ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
១២. Bayern Munich, ៣.០៦៣ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​)
១៣. San Francisco 49ers, ៣.០៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
១៤. Los Angeles Dodgers, ៣ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បេ​ស្ប​ល​)
១៤. Los Angeles Rams, ៣ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
១៦. Chicago Cubs, ២.៩ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បេ​ស្ប​ល​)
១៧. San Francisco Giants, ២.៨៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បេ​ស្ប​ល​)
១៧. Chicago Bears, ២.៨៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
១៩. Boston Red Sox, ២.៨ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បេ​ស្ប​ល​)
១៩. Houston Texans, ២.៨ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
២១. New York Jets, ២.៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
២២. Philadelphia Eagles, ២.៦៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
២៣. Chicago Bulls, ២.៦ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់បោះ​)
២៣. Denver Broncos, ២.៦ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
២៥. Miami Dolphins, ២.៥៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
២៦. Green Bay Packers, ២.៥៥ ពាន់​លាន​ដុល្លារ​អាមេរិក​,  (​បាល់ទាត់​អាមេរិក​)
២៧. Boston Celtics, ២.៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់បោះ​)
២៧. Baltimore Ravens, ២.៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
២៩. Atlanta Falcons, ២.៤៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៣០. Manchester City, ២.៤៧៤ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​)
៣១. Pittsburgh Steelers, ២.៤៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៣២. Seattle Seahawks, ២.៤២៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៣៣. Minnesota Vikings, ២.៤ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៣៤. Oakland Raiders, ២.៣៨ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៣៥. Indianapolis Colts, ២.៣៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៣៦. Brooklyn Nets, ២.៣ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់បោះ​)
៣៦. Carolina Panthers, ២.៣ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៣៨. Los Angeles Chargers, ២.២៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៣៩. Arsenal, ២.២៣៨ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​)
៤០. Houston Rockets, ២.២ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់បោះ​)
៤១. Los Angeles Clippers, ២.១៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់បោះ​)
៤១. Arizona Cardinals, ២.១៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៤៣. New York Mets, ២.១ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បេ​ស្ប​ល​)
៤៣. Kansas City Chiefs, ២.១ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៤៥. Jacksonville Jaguars, ២.០៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៤៦. Chelsea, ២.០៦២ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​)
៤៧. Tennessee Titans, ២.០៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៤៨. New Orleans Saints, ២ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៤៩. Tampa Bay Buccaneers, ១.៩៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)
៥០. Cleveland Browns, ១.៩៥ ពាន់​លាន​ដុល្លារ​អាមេរិក​, (​បាល់ទាត់​អាមេរិក​)

Tag:
 The World’s 50 Most Valuable Sports Teams
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com