រីករាយក្នុងឱកាសចូលឆ្នាំសកលនេះ vivo ចាប់ផ្តើមដាក់លក់ម៉ូដែលថ្មី Y91i នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នេះតទៅហើយ។ ជាមួយនឹងកញ្ចប់តម្លៃ ១៥៩ ដុល្លារ ដែលអមមកជាមួយការធានាត្រឹមត្រូវ ពីក្រុមហ៊ុន vivo អ្នកក៏នឹងទទួលបានកញ្ចប់កាដូ ដបទឹក និងLED Watch ដ៏ស្រស់ស្អាតផងដែរ រាល់ពេលដែលអ្នកជាវ vivo Y91i នេះ។
ក្រៅពីរូបរាងស្រស់ស្អាត បែបរំលេចពណ៌ចាំងផ្លាតដ៏ទាក់ទាញពេលត្រូវពន្លឺថ្ងៃនោះ ស្មាតហ្វូនជំនាន់ចុងក្រោយ Y91i ក៏មានលក្ខណៈពិសេស មួយចំនួនផងដែរដូចជា៖
បច្ចេកវិទ្យាដោះសោរ ដោយស្កេនទម្រង់មុខ(Face Acess)។
មុខងារស្កេនក្រយៅដៃក្រោយ (Finger Print)។
អេក្រង់លាតធំ(ទំហំ 6.22" HD+ 1520*720)។
ថាមពលថ្មទំហំធំ 4030mAh។
បច្ចេកវិទ្យា, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត។
កាមេរ៉ាមុខ 8MP(f/1.8) / កាមេរ៉ាក្រោយ13MP(f/2.2)+2MP(f/2.4)។
Android 8.1/Funtouch OS_4.5។
MTk6762R @2.0GHz។
RAM 2GB + ROM 16GB និងមានពីរពណ៌ គឺ Starry Black និង Ocean Blue។
ដូចនេះសម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍លើស្មាតហ្វូនរបស់ vivo Y91i មួយនេះ អ្នកអាចរកជាវបាន នៅតាមបណ្តាហាង ឬស្តង់របស់ vivo ឬហាងលក់ទូរស័ព្ទ ដែលជិតលោកអ្នកបំផុត។ ជាវឥឡូវនេះ លោកអ្នកនឹងទទួលបានការធានាត្រឹមត្រូវ និងកាដូបន្ថែមជាច្រើនផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)