ជាតិ
២០១៨៖ អ្នកកាសែត​ថ្មីៗ ១២​នាក់ ចេញ​យក​ព័ត៌មាន​នៅក្រៅ​ប្រទេស ២១​លើក​
01, Jan 2019 , 11:10 am        
រូបភាព
​នៅក្នុង​ឆ្នាំ​២០១៨ សារព័ត៌មាន​ថ្មីៗ បានទទួល​ការអញ្ជើញ​ឲ្យ​យក​ព័ត៌មាន និង​ចូលរួម​វេទិកា​អន្តរជាតិ​នៅ​បរទេស​ចំនួន​២១លើក​។ អ្នកកាសែត និង​ថ្នាក់ដឹកនាំ​សារព័ត៌មាន​ថ្មីៗ​សរុប​១២​នាក់ បាន​ចូលរួម​វេទិកា​អន្តរជាតិ​ទាំងនោះ​នៅក្នុង​ប្រទេស​ចំនួន​១០ ដែល​រួមមាន​ប្រទេស​សមាជិក​អាស៊ាន ប្រទេស​ចិន សហរដ្ឋអាមេរិក សាធារណរដ្ឋ​កូរ៉េ និង​ឥណ្ឌា​។ គ្រាន់តែ នៅក្នុង ឆ្នាំ ២០១៧ អ្នកកាសែត​ថ្មីៗ ៩​នាក់ បានចេញ​យក​ព័ត៌មាន ២១ លើក ក្នុងប្រទេស ចំនួន ១១​។ ក្នុង​ឆ្នាំ ២០១៦ អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ៦ នាក់ ត្រូវបាន អញ្ជើញ ឲ្យ ចូលរួម យក ព័ត៌មាន ១៣ លើក នៅក្នុង ប្រទេស ចំនួន​៦​។ ចំណែកឯ​ក្នុង ២០១៥  អ្នកកាសែត ១០​នាក់​របស់​ថ្មីៗ ក៏បាន​ចេញ យក​ព័ត៌មាន និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ចំនួន​១៨ លើក នៅក្នុង​ប្រទេស​ចំនួន​៩​ផងដែរ ។​

 
​សារព័ត៌មាន​ថ្មីៗ សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​អ្នករៀបចំ​កម្មវិធី​ទាំងអស់​ដូចជា​៖ សារព័ត៌មាន​ចិន  People’s Daily, ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​, ក្រសួងការបរទេស​ឥណ្ឌា​, ស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា,​​ ក្រសួងទេសចរណ៍​ម៉ាឡេស៊ី, Canal France International, ONE FC, សម្ព័ន្ធ​អ្នកកាសែត​អាស៊ីអាគ្នេយ៍ (SEAPA), ក្រុមហ៊ុន Star Auto Camboida,  អង្គការ​សេ​ដាក និង​អង្គការ NGO Forum  ដែល​បានផ្តល់​កិត្តិយស សេចក្តីទុកចិត្ត និង​គាំទ្រ​សារព័ត៌មាន thmeythmey.com យើងខ្ញុំ​។​
 
១. លោក លាង ដឹ​លុច បាន​បំពេញបេសកកម្ម​ទៅ​ប្រទេស​ចំនួន​២ នៅឡាវ និងចិន៖


ចូលរួមកិច្ចប្រជុំសារព័ត៌មាននៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងលើកទី២ នៅប្រទេសឡាវ


ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសារព័ត៌មានឆ្នាំ២០១៨ ស្តីពីខ្សែក្រវ៉ាត់ និងវិថី នៅប្រទេសចិន
 
២. លោក អ៊ឹង ចំរើន ចូលរួម​សិក្ខាសាលា​ស្តីពី​ព័ត៌មាន​មិន​ពិត​នៅ​ទីស្នាក់ការ​ក្រុមហ៊ុន Google ប្រទេស​សិង្ហ​បុរី​រយៈពេល​២​ថ្ងៃ បន្ទាប់មកបន្ត​ចូលរួម​ក្នុង​វេទិកា​អ្នកសារព័ត៌មាន​ក្រោម​ប្រធានបទ «​ព័ត៌មាន​ក្លែងបន្លំ​» ដដែល រយៈពេល​៣​ថ្ងៃ​បន្ថែមទៀត​ក្នុង​ខែមិថុនា​។



 
៣. លោក សៅ ផល​និស្ស័យ បាន​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន​៣ នៅក្នុង​ប្រទេស​សិង្ហបុរី ឥណ្ឌា និងឥណ្ឌូណេស៊ី៖


ចូលរួមក្នុងកម្មវិធីទស្សនកិច្ចអ្នកកាសែតអាស៊ានរៀបចំឡើងដោយក្រសួងគមនាគមន៍ និងព័ត៌មានសិង្ហបុរីនាខែសីហា។


ចូលរួមក្នុងកម្មវិធីយកព័ត៌មានកិច្ចសន្ទនាដែលី (Delhi Dialogue លើកទី ១០) នៅរដ្ឋធានីញូវដេលីខែកក្កដា រៀបចំឡើងដោយក្រសួងការបរទេសឥណ្ឌា។


លោក សៅ ផលនិស្ស័យ ត្រូវបានអញ្ជើញឲ្យចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពីសេរីភាពសារព័ត៌មានតំបន់ 4M Asia ដែលរៀបចំឡើងដោយទូរទស្សន៍បារាំង CFI នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាខែមេសា។
 
៤. លោក គី សុខ​លីម ចូលរួម​ព្រឹត្តិការណ៍​ចំនួន​២ នៅ​ថៃ និង​វៀតណាម​៖


ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្ដីពីព័ត៌មានក្លែងបន្លំនៅទីក្រុងបាងកក ប្រទេសថៃ


ដំណើរទស្សនកិច្ចនៅវៀតណាមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានវៀតណាម
 
៥. កញ្ញា ខន ចំប៉ា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ចំនួន​២ នៅ​ប្រទេសចិន និងសិង្ហបុរី៖


ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសារព័ត៌មានឆ្នាំ២០១៨  ស្តីពីខ្សែក្រវ៉ាត់ និងវិថី និងវេទិកាកិច្ចសហប្រតិបត្តិការសារព័ត៌មាន១០បូក៣ (Asean+3) លើកទី៩ នៅខេត្តហៃណាន់ និងទីក្រុងប៉េកាំង


ចួលរួមវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣ ដល់ទី២៤ ខែមិថុនា នៅក្នុងប្រទេសសិង្ហបុរី ស្តីពីការទប់ស្កាត់ និងផ្ទៀងផ្ទាត់ព័ត៌មាន ដែលរៀបចំដោយក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
 
៦. លោក តន ចាន់​រិ​ទ្ធា​រ៉ា ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​នៅ​ប្រទេស​ចិន ឡាវ ថៃ កូរ៉េខាងត្បូង និងអាមេរិក៖


ចូលរួមជំនួបកំពូលសារព័ត៌មាននៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងខែកក្កដា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ


ចូលរួមវេទិកាព្រៃឈើ និងប្រជាជននៅខែសីហាក្នុងទីក្រុងបាងកក ប្រទេសថៃ


ចូលរួមសន្និសីទតំបន់ស្ដីពីព័ត៌មានក្លែងបន្លំក្នុងខែកញ្ញានៅទីក្រុងបាងកក ប្រទេសថៃ


ចូលរួមសិក្ខាសាលាស្ដីពីប្រព័ន្ធផ្សព្វផ្សាយថ្មីនៅទីក្រុងប៉េកាំង ប្រទេសចិនក្នងខែមិថុនា


ឈរថតនៅខាងមុខសេតវិមានអំឡុងដំណើរទស្សនកិច្ចព័ត៌មានស្ដីពីតំបន់អាស៊ីបូព៌ា។


ថតរូបជាមួយប្រធានសភាកូរ៉េខាងត្បូងអំឡុងដំណើរទស្សនកិច្ចព័ត៌មានស្ដីពីអាស៊ីបូព៌ាកាលពីខែវិច្ឆិកា
 
៧. លោកស្រី អ៊ី​សា រ៉​ហា​នី ចូលរួម​យក​ព័ត៌មាន PTM 2018 ដែល​រៀបចំឡើង​ដោយ PATA និង​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី ដែល​រៀបចំឡើង​នៅ​កោះ​ឡាំង​កា​វី ប្រទេស​ម៉ាឡេស៊ី ពីថ្ងៃ​ទី ១២​ដល់​១៥ ខែកញ្ញា ឆ្នាំ ២០១៨​។ កម្មវិធី​នេះ មាន​អ្នកសារព័ត៌មាន​ជាង ១០​ប្រទេស​ចូលរួម។​


 
៨. កញ្ញា ញឹក ស្រី​ល័ក្ខ បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​២ មានថៃ និងឡាវ៖


ចូលរួមដំណើរទស្សនកិច្ចនៅខេត្តចម្ប៉ាសាក់ ប្រទេសឡាវ  ស្ដីពីកសិកម្មផ្ដោតលើដំណាំកាហ្វេ ដែលរៀបចំដោយអង្គការសេដាក។ ដំណើរទស្សនកិច្ចនេះ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ ២៩ ខែធ្នូ។


ដំណើរទស្សនកិច្ច ស្ដីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ក្នុងបរិបទនៃការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនសាជីវកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និង VGGT រៀបចំដោយវេទិកានៃអង្គការរដ្ឋាភិបាលស្តីពីកម្ពុជានៅថៃ
 
៩. លោក ប៉ាន់ បូ​នី ចូលរួម​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ  ស្ដីពី​កសិកម្ម​ផ្ដោតលើ​ដំណាំ​កាហ្វេ ដែល​រៀបចំ​ដោយ​អង្គការ​សេ​ដាក​។ ដំណើរ​ទស្សនកិច្ច​នេះ រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៦ ដល់ ២៩ ខែធ្នូ​



 
១០. លោក ជាវ សំណាង បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បទពិសោធ នៃ​ការបើកបរ​រថយន្ត Mercedes-Benz ប្រចាំឆ្នាំ​២០១៨ នៅ​ម៉ាឡេស៊ី​


 
១១. លោក សឿន វណ្ណ​ឌេ​ត ចូលរួម​យក​ព័ត៌មាន​ការប្រកួត​ ONE Championship នៅ​សិង្ហ​បុរី​។




១២. លោក រំដួល ចិត្រា ចូលរួមកម្មវិធីទស្សនកិច្ចការងាររៀបចំឡើងដោយសហព័ន្ធអ្នកកាសែត​ថៃ​​ និង​ សមាគមអ្នកកាសែតឡាវ


Tag:
 សារព័ត៌មាន​
  អ្នកកាសែត​
  ថ្មីៗ​
  abroad news coverage
© រក្សាសិទ្ធិដោយ thmeythmey.com