ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជាតិ​វិទ្យុសកម្ម មាន​គ្រោះថ្នាក់​ដល់​កម្រិតណា​?
02, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ដែល​បង្កដោយ​ជាតិ​វិទ្យុសកម្ម ត្រូវបាន​បង្កឡើង​ដោយ ការប៉ះពាល់​នឹង​វិទ្យុសកម្ម ឬ​អាច​និយាយបានថា ជាការ​ពុល​នឹង​វិទ្យុសកម្ម​។ ការប៉ះពាល់​ទៅនឹង​វិទ្យុសកម្ម ជាទូទៅ គឺ​ក្នុង​កម្រិត​ទាប​ដូចជា តាមរយៈ​ការថត​កាំរស្មី X ឬ​ការថត​ស្កែ​ន (CT) ដែល​អាច​នឹងមិន​បង្ក ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ពេក​នោះទេ​។​


 
​ទោះបីជា​ជំងឺ​ដែល​បង្ក​មកពី​ការ​ប៉ះ​នឹង​វិទ្យុសកម្ម អាចជា​ជំងឺ​ធ្ងន់ធ្ងរ និង​អាចធ្វើ​អោយស្លាប់ តែ​វា​ជា​ករណី​កម្រ​ណាស់​។ ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​បរិ​មា​ណូ នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ណាហ្គា​សា​គី ប្រទេស​ជប៉ុន ក្នុងអំឡុង​សង្គ្រាមលោកលើកទី II មក ករណី​ភាគច្រើន នៃ​ជំងឺ​មកពី​ការប៉ះពាល់​នឹង​វិទ្យុសកម្ម បានកើត​ឡើង បន្ទាប់ពី​គ្រោះថ្នាក់​ផ្ទុះ​រោងចក្រ​ឧស្សាហកម្ម​នុ​យ​ក្លេ​អ៊ែរ ឆ្នាំ ១៩៨៦ នៅ Chernobyl ឬ​ការរញ្ជួយ​ដី​ឆ្នាំ ២០១១ ដែល​បានធ្វើអោយ​ខូច​រោងចក្រ​ថាមពលនុយក្លេអ៊ែរ នៅលើ​ឆ្នេរសមុទ្រ ភាគ​ខាងកើត​នៃ​ប្រទេស​ជប៉ុន​។​
 
​ការប៉ះពាល់​នឹង​ជាតិ​វិទ្យុសកម្ម ដែល​បង្កអោយមាន​បញ្ហា​ភ្លាមៗ អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺមហារីក​ឈាម ឬ​ជំងឺមហារីក នៅពេល​ក្រោយ​ក្នុង​ជីវិត​របស់គេ​។​
 
​ការប៉ះពាល់​នឹង​វិទ្យុសកម្ម ក៏​អាចរួមចំណែក​ដល់​ការ​មាន​បញ្ហា​ទាំង​រយៈពេល​ខ្លី និង​អាច​រយៈពេល​វែង ចំពោះ​សុខភាព​ផ្លូវចិត្ត ដូចជា ជំងឺ​ទុក្ខព្រួយ​ ការភ័យខ្លាច និង​ការ​ថប់​បារម្ភ​អំពី ៖
 
• ការ​ធ្លាប់​ជួប​គ្រោះថ្នាក់ ដោយសារ​វិទ្យុសកម្ម​
• ការ​មាន​ទុក្ខសោក ដោយសារ​តែមាន​មិត្តភក្តិ ឬ​ក្រុមគ្រួសារ​ដែល​បាន​បាត់​បង់ជីវិត​
• ព្រួយបារម្ភ​អំពី​ហានិភ័យ​នៃ​ជំងឺមហារីក ដោយសារ​ការប៉ះពាល់​កាំរស្មី​វិទ្យុសកម្ម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com