រមណី​យដ្ឋា​ន​អង្គរ​រកចំណូលបាន​ជា​ង ១១៦​លាន​ដុល្លារ ហើយ​បាន​ឧបត្ថម្ភ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​៥​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨
ជាតិ
រមណី​យដ្ឋា​ន​អង្គរ​រកចំណូលបាន​ជា​ង ១១៦​លាន​ដុល្លារ ហើយ​បាន​ឧបត្ថម្ភ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​៥​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨
01, Jan 2019 , 9:59 pm        
រូបភាព
សៀមរាប​៖ គ្រឹះស្ថាន​អង្គរ បានចេញ​ផ្សាយ​នូវ​របាយការណ៍​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​ឆ្នាំ ២០១៨​។ ក្នុង​ឆ្នាំ ២០១៨​កន្លងទៅ ចំណូល​នៃ​ការលក់​សំបុត្រ​ទៅដល់​ទេសចរ​អន្ដរជាតិ​ដែល​មក​កម្សាន្ត​រមណីយ​ដ្ឋា​ន​អង្គរ​មាន​ជាង ១១៦​លាន​ដុល្លារ​អាមេរិក គឺ​ស្មើនឹង ១១៦,៦៤៦,៦៨៥ ដុល្លារ​។ ចំនួន​នេះ គឺ​កើនឡើង​ជាង ៨​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧​។​

 
​ក្នុង​របាយការណ៍​សង្ខេប​របស់​គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​លើ​ការលក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ ក្នុង​ឆ្នាំ ២០១៨​មាន​ទេសចរ​បរទេស​ជាង ២​លាន​នាក់ (២,៥៩០,៨១៥​នាក់​) មក​កម្សាន្ត​រមណីយដ្ឋាន​អង្គរ គឺ​កើនឡើង​ជាង ៥​ភាគរយ ដែល​ធ្វើឱ្យ​ចំណូល​សរុប​ជាង​ទឹកប្រាក់​មាន​ជាង ១១៦​លាន​ដុល្លារ​។ ដ្បិតថា ចំណូល​ប្រចាំ​ឆ្នាំមាន​ការកើនឡើង​ក៏ពិតមែន តែ​សម្រាប់​ខែធ្នូ ចំណូល​មានការ​ធ្លាក់ចុះ​បន្ដិច គឺមាន​ជាង ១២​លាន​ដុល្លារ ថយចុះ ជាង​១​ភាគរយ​។​
 
​ក្នុង​ឆ្នាំ ២០១៨​កន្លងទៅ​នេះដែរ ថវិកា​ដែល​ដក​ពី​ការលក់​សំបុត្រ​ចូល​រមណីយដ្ឋាន​អង្គរ ដើម្បី​ឧបត្ថម្ភ​ជួយ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​សរុប ៥,១៨១,៦៣០​ដុល្លារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com