ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
បើមិនស្គាល់ខ្លួនឯងជានរណា យុវជននឹងពិបាកកំណត់គោលដៅជីវិត! លោក កុក ថា ប្រធានក្រុមសន្សំប្រាក់មិត្តជួយមិត្ត (FHF)
× ភ្នំពេញ៖ រយៈពេលជាង១០ឆ្នាំហើយដែលលោក កុក ថា អនុវត្តន៍ផែនការជីវិតទៅតាមអ្វីដែលលោកបានកំណត់ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រធានក្រុមសន្សំប្រាក់មិត្តជួយមិត្តវ័យ៣៣ឆ្នាំរូបនេះ បានតស៊ូ, អត់ធ្មត់ និងមានវិន័យចំពោះខ្លួនឯងយ៉ាងតឹងរឹងក្នុងការអនុវត្តផែនការជីវិតរបស់លោក។ សហគ្រិនសង្គមរូបនេះ បានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីស្វែងរកគោលដៅនៅក្នុងជីវិតដែលលោកស្រឡាញ់ និងអាចរួមចំណែកជួយសង្គមបាន។ លោក កុក ថា លើកទឹកចិត្តឲ្យយុវជនដែលមិនទាន់បានកំណត់គោលដៅជីវិត គួរចាប់ផ្តើមរៀបចំផែនការជីវិតពីចំណុចតូចៗទៅ ហើយត្រូវត្រួតពិនិត្យការអនុវត្តជាក់ស្តែងនោះឲ្យបានញឹកញាប់ នោះយុវជននឹងឃើញថា គុណភាពជីវិតរបស់ពួកគេ រីកចម្រើនកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
តើត្រូវធ្វើដូចម្តេចទើបអាចកំណត់គោលដៅជីវិតមួយឲ្យបានល្អ? តើត្រូវតស៊ូ, អត់ធ្មត់ និងមានវិន័យចំពោះខ្លួនឯងកម្រិតណាទើបអាចជោគជ័យតាមបែបការជីវិតដែលបានកំណត់? ដើម្បីជ្រាប់ព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក ជាវ សំណាង អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (ThmeyThmey.com) និងប្រធានក្រុមសន្សំប្រាក់មិត្តជួយមិត្តលោក កុក ថា ដូចតទៅ៖
នៅថ្ងៃទី៥ ខែមករានេះ លោក កុក ថា ក៏នឹងចូលរួមធ្វើជាវាគ្មិនចែករំលែកបទពិសោធស្តីពី«ការធ្វើផែនការជីវិត និងផែនការប្រចាំឆ្នាំ» នៅក្នុងវេទិកា«ហូបកាហ្វេ ផ្ទេរចំណេះ» ដែលស្ថិតនៅក្នុងបូរីពិភពថ្មីចំការដូងផដែរ។
© រក្សាសិទ្ធិដោយ thmeythmey.com