អត្ថបទពាណិជ្ជកម្ម
វីដេអូ​ថ្មី​របស់​អ្នកនាង ពេជ្រ សោភា​«Lock សោរ​បេះដូង​»Sweet ខ្លាំង​
02, Jan 2019 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកនាង ពេជ្រ សោភា  ដែលជា​តារាចម្រៀង​កំពុង​ទទួលបាន​ប្រជាប្រិយភាព និង​ជាតា​រា​តំណាង​ក្រុមហ៊ុន OPPO បាន​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន តាមរយៈ Video Live ថា​ខ្លួន​នឹង​ចេញ​វីដេអូ​ដ៏​ពិសេស​មួយ នៅ​យប់​ថ្ងៃទី​31 ខែធ្នូ មុនពេល​ឆ្លង​ឆ្នាំ​តែម្តង សម្រាប់​ទស្សនិកជន លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO​។ ជា​វីដេអូ​ដែល​រៀបរាប់​ពី​ស្នេហា​រវាង​អ្នកនាង ដែលជា​អ្នកបម្រើ​ការងារ​នៅ​ហាង​កាហ្វេ​មួយកន្លែង និង​បុរស​សង្ហា​ម្នាក់ ដែលជា​ភ្ញៀវ​មកជា​ប្រចាំ​នោះ​។
 
​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ពេលដែល​បាន​ទស្សនា​វីដេអូ​នោះ​ចេញផ្សាយ ហើយ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ចូល​Comment លើ​វីដេអូ​នោះ និង​ថែមទាំង​បាន​អរគុណ ដល់​ក្រុមហ៊ុន OPPO ដែល​ខំ​ធ្វើ​អ្វីដែល​ថ្មី​សម្រាប់​ទស្សនិកជន មិន​ថា​ផលិតផល​ទូរស័ព្ទ​របស់ខ្លួន ក៏ដូចជា​ជួយ​គាំទ្រ​ទៅលើ​ផ្នែក​សិល្បៈ​ផងដែរ​។ 


 
​បើ​យើង​លម្អិត​ពី​សាច់រឿង​ដែលមាន​ចំណងជើង​ថា​៖ Lock សោរ​បេះដូង ដែលជា​វីដេអូ​ថ្មី​នោះ​វិញ គឺ​បង្ហាញ​អំពី​នារី​ម្នាក់ ដែល​បាន​លួច​ស្រលាញ់​លើ​បុរស​ម្នាក់ តែ​មិន​ហ៊ាន​សារភាព​អ្វី​ទាំងអស់ បានត្រឹមតែ​ចង់ឃើញ​មុខ​គេ និង​លួច​ថត​គេ​ប៉ុណ្ណោះ​។ អារម្មណ៍​នេះ វា​ពិតជា​ពិបាក​ខ្លាំង​ហើយ មានតែ​អ្នក​ឆ្លងកាត់​អារម្មណ៍​នោះទេ​ទើប​យល់​។  ទោះជា​យ៉ាងណា ក្នុង​បទ​ចម្រៀង​នេះ បុរស​នោះ​ក៏មាន​ចិត្ត​លើ​អ្នកនាង​វិញ​ដែរ និង​បានផ្តល់​ជា​កាដូ​យ៉ាង​ពិសេស ទៅ​នាង​ទៀត គឺ OPPO F9 Jade Green ដែលជា​ពណ៌​ថ្មី មាន​ចំនួន​កំណត់​របស់​ក្រុមហ៊ុន​OPPO ដែល​ទើប​មាន​លក់​លើ​ទីផ្សារ​ផងដែរ​។ ក្រុមហ៊ុន OPPO បាន​ផលិត​វីដេអូ​នេះ ដើម្បី​អបអរ​ឆ្នាំ​ថ្មី និង​ចង់បង្ហាញ​ពី​ពណ៌​ថ្មី របស់​ទូរ​សព្ទ​ម៉ូ​ដែល​ថ្មី​របស់ខ្លួន F9 Jade Green ផង​។ 


 
​គួរ​រំលឹក​ផងដែរ​ថា ពណ៌​ថ្មី​នៃ​ម៉ូ​ដែល​ថ្មី​របស់​F9 ត្រូវបាន​គេ​ចាត់ទុកថា និមិត្តរូប​នៃ​ភាព​បរិសុទ្ធ ភាពទន់ភ្លន់ និង​ក្តីសង្ឃឹម ប្រកបដោយ​ក្ដី​ស្រឡាញ់ ថែមទាំង​ត្រូវបាន​គេ​ចាត់ទុកថា ជា​ថ្ម​ការពារ ដោយសារតែ​វា​អាច​ទប់​ទល់នឹង​ថាមពល​អវិជ្ជមាន ដែល​នៅ​ជុំវិញ​អ្នក​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ  OPPO F9 Jade Green ត្រូវបាន​រចនា​ស្រោប​ស៊ុម​ពណ៌​មាស និង​មាន​ពណ៌​បៃតង​ថ្មី ដែល​ពណ៌​នេះ ប្រៀបដូចជា​ត្បូង​មរកត​អីចឹង​។ ពិសេស​ជាងនេះទៅទៀត រាល់​ការ​ជាវ OPPO F9 គិត​ចាប់ពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​អ្នកនឹង​ទទួលបាន​បណ្ណ​ធានា​លើ​អេក្រង់ ដែលមាន​សុពលភាព ៦ ខែ គិត​ចាប់​ពីថ្ងៃ​ដែល​បាន​ជាវ​។ ប្រសិនបើ​អេក្រង់​មានការ​បែកបាក់ ឬ​ខូចខាត អតិថិជន​អាច​ប្រើ​បណ្ណ​ធានា​អេក្រង់​នេះ ដើម្បី​ផ្លាស់ប្តូរ​យក​អេក្រង់​ថ្មី​បាន​ចំនួន​មួយដង ដោយ​មិន​គិតថ្លៃ​ពី OPPO SERVICE CENTER​។​


 
​ត្រលប់​មកវិញ​វីដេអូ​ថ្មី​នេះ ពិតជា​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន និង​មាន​អ្នកគាំទ្រ​ជាច្រើន សុំ​ឲ្យ​ចេញ​ភាគ​បន្ត ក៏ដូចជា​បទ​ចម្រៀង​ពេញ «Lock សោរ​បេះដូង​»​ទៀតផង​។  
 
​តោះ មក​តាមដាន​ទស្សនា​វីដេអូ​ថ្មី​របស់​អ្នកនាង ពេជ្រ សោភា ទាំងអស់គ្នា​៖     
 

© រក្សាសិទ្ធិដោយ thmeythmey.com