ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! បើ​មិន​ចង់​កើន​ខ្លាញ់​ក្បាលពោះ កុំ​ទទួលទាន​អាហារ​ទាំងនេះ​ច្រើនពេក​
03, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្លាញ់​ក្បាលពោះ ជា​ផ្នែក​ដែល​ពិបាក​កម្ចាត់​ចេញ​បំផុត​មួយ​ក្នុង​រាងកាយ ស្រទាប់​ខ្លាញ់​ច្រើន​ដែល​បង្កឡើង​ដោយសារ​ជម្រើស​នៃ​ការ​ទទួលទាន​មិន​ត្រឹមត្រូវ និង​របៀប​រស់នៅ​គ្មាន​សុខភាព​ល្អ​។ ការធ្វើ​លំ​ហាត់ប្រាណ​មិនមែនជា​កត្តា​តែមួយ​ដែល​ជួយ​ឱ្យ​ក្បាលពោះ​រាបស្មើ​ស្អាត​ឡើយ​! ប៉ុន្តែ​ការយកចិត្តទុកដាក់​លើ​អ្វីដែល​អ្នកទទួល​ទាន និង​ការជៀសវាង​ពី​អាហារ​មួយចំនួន​ដែលជា​ប្រភព​បង្ក​ខ្លាញ់​ក្បាលពោះ ក៏​សំខាន់​ណាស់ដែរ​។​


 
​ដូច្នេះ​ប្រសិនបើ​មិន​ចង់​កើន​ខ្លាញ់​ក្បាលពោះ ឬ​ចង់បាន​សាច់ដុំ​ក្បាលពោះ ៦ កង់ ចូរ​ជៀសឱ្យផុត​ពី​អាហារ​ដែល​យើង​និង បង្ហាញ​ខាងក្រោម​នេះ ៖

១. អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ fructose
 
​សម្រាប់​អ្នកមាន​ជំងឺ​រលាក​ពោះវៀន គួរ​ជៀសឱ្យផុត​ពី​អាហារ​ដែលមាន​ផ្ទុក​សារធាតុ fructose ច្រើន​លើស​។ ក្នុងនោះ​មានដូចជា ផ្លែ​ប៉ោម​, ឪឡឹក​, ទឹកឃ្មុំ​, ផ្លែឈើ​ក្រៀម ជាដើម​។ អាហារ​ទាំងនេះ​មិន​ត្រឹមតែ​បង្កើន​ខ្លាញ់​ក្បាលពោះ តាមរយៈ​ជាតិ​ស្ករ fructose ដែល​វា​មាន​ផ្ទុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យមាន​បញ្ហា​ពោះវៀន​មួយចំនួន​ដូចជា រាគ និង​ហើមពោះ ផងដែរ​នៅពេល​ទទួលទាន​ច្រើន​។
២. ភី​ហ្សា​
 
​ហេតុអ្វី​ទើប​អ្នក​មិនគួរ​ទទួលទាន​ភី​ហ្សា​? នោះ​ក៏​ព្រោះតែ​វា​ស្ថិតក្នុង​ចំណោម​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ saturated fats ដែល​អាច​នាំឱ្យ​កើន​ខ្លាញ់​ក្បាលពោះ រួមទាំង​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ផ្សេងទៀត​។​
 
៣. សណ្ដែក និង​គ្រាប់​ធញ្ញជាតិ​
 
​មាន​សណ្ដែក និង​គ្រាប់​ធញ្ញជាតិ​មួយចំនួន​ដែល​មិនល្អ​សោះឡើយ​សម្រាប់​សុខភាព​ពោះវៀន​។ នោះ​ក៏​ព្រោះតែ​ពោះវៀន​គ្មាន​អង់ស៊ីម​គ្រប់គ្រាន់​តាម​តម្រូវការ​ដើម្បី​រំលាយ​គ្រាប់​ធញ្ញជាតិ និង​សណ្ដែក​ទាំងនោះ ហើយ​បង្ក​ឱ្យ​ហើមពោះ​។ គ្រាប់​ធញ្ញជាតិ ដូចជា​សណ្ដែក​ដែល​អ្នក​មិនគួរ​ទទួលទាន​ច្រើន និង​គ្រាប់ស្វាយចន្ទី​។​
 
៤. ដំឡូងបារាំង​បំពង 
 
​ប្រសិនបើ​អ្នក​ចង់​កាត់បន្ថយ ឬ​មិន​ចង់​កើន​ខ្លាញ់​ក្បាលពោះ​ទេនោះ ចូរ​ជៀសឱ្យផុត​ពី​ដំឡូងបារាំង​បំពង​។ អាហារ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​បង្កើន​ខ្លាញ់​ក្បាលពោះ និង​ថែមទាំង​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ទៀតផង នៅពេល​ទទួលទាន​ច្រើន ឬ​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com