ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រូ​ខូ​លី​ប្រហែលជា​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ខួរក្បាល​
04, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រូ​ខូ​លី​គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​ស្ថិតក្នុង​ត្រកូល Brassica Oleracea​។ វា​ក៏មាន​ជាប់ទាក់ទង​នឹង​ស្ពៃក្តោប​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រូ​ខូ​លី​គឺជា​ប្រភព​អាហារ​សម្បូរ​ជីវជាតិ ដោយសារតែ​វា​ពោរពេញ​ទៅដោយ​វីតាមីន ជាតិ​រ៉ែ ជាតិ​សរសៃ និង​អង់​ទី​អុកស៊ីដ​ង់​។


 
​ជីវជាតិ និង​សារធាតុ​ជីវ​សកម្ម​ខ្លះ​ក្នុង​ប្រូ​ខូ​លី​ប្រហែលជា​ជួយ​បន្ថយ​ភាពចុះ​ខ្សោយ​របស់​សតិអារម្មណ៍ និង​ទ្រទ្រង់​ដល់​ខួរក្បាល និង​មុខងារ​ជាលិកា​សរសៃប្រសាទ​ឲ្យ​មាន​សុខ​ភាពល្អ​។ តាម​ការសិក្សា​មួយ​ទៅលើ​មនុស្ស​ចាស់​ចំនួន ៩៦០​នាក់ បាន​រកឃើញថា ការ​ញ៉ាំ​បន្លែ​ពណ៌​បៃតងចាស់​ដូចជា ប្រូ​ខូ​លី មួយពេល ប្រហែលជា​ជួយ​ទប់ស្កាត់​ការថយចុះ​សតិអារម្មណ៍​ដែល​ជាប់ទាក់ទង​នឹង​ភាព​ចាស់​ទៅតាម​អាយុ​បាន​។ 
 
​លើសពីនេះទៅទៀត ការសិក្សា​ទៅលើ​សត្វ​បាន​បង្ហាញថា កណ្តុរ​ដែល​ព្យាបាល​ជាមួយ​សារធាតុ Kaempferol ដែលជា​សារធាតុ​មួយ​ក្នុង​ប្រូ​ខូ​លី បាន​បន្ថយ​នូវ​ការ​មាន​របួស​ក្នុង​ខួរក្បាល និង​ការ​រលាក​ដល់​ជាលិកា​សរសៃប្រសាទ​ក្រោយពី​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​រួច​។ 
 
​សារធាតុ Sulforaphane គឺជា​ជីវ​សកម្ម​ដ៏​សំខាន់​មួយ​ផ្សេងទៀត​ដែលមាន​ក្នុង​ប្រូ​ខូ​លី ជាមួយនឹង​ឥទ្ធិពល​ទ្រទ្រង់​យ៉ាងខ្លាំង​ដល់​មុខងារ​ខួរក្បាល​ក្រោយពី​មានការ​ថយចុះ​ការផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​ខួរក្បាល​រួច​។ តាម​ការសិក្សា​មួយចំនួន​បាន​ឲ្យ​ដឹងថា កណ្តុរ​ដែល​ធ្វើការ​ព្យាបាល​ជាមួយនឹង​សារធាតុ Sulforaphane បាន​បង្ហាញថា មានការ​ជាសះស្បើយ​ដល់​ជាលិកា​ខួរក្បាល​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ក៏បាន​បន្ថយ​ការ​រលាក​ដល់​សរសៃប្រសាទ​ក្រោយពី​ខួរក្បាល​មាន​របួស ឬ​ប៉ះពាល់​នឹង​ជាតិពុល​ដែរ​។ 
 
​ការសិក្សា​ថ្មីៗ​ភាគច្រើន​ដែល​វាយតម្លៃ​ទៅលើ​ឥទ្ធិពល​របស់​សារធាតុ​ជីវ​សកម្ម​មាន​ក្នុង​ប្រូ​ខូ​លី​ទៅលើ​សុខភាព​ខួរក្បាល មិនត្រូវ​បាន​គេ​ធ្វើ​យ៉ាង​ទូលំទូលាយ​ច្រើន​លើ​សត្វ​ឡើយ​។ ដូច្នេះ​វា​ត្រូវការ​ការ​ស្រាវ​កាន់តែច្រើន​ទៀត​ដើម្បី​កំណត់ថា តើ​សារធាតុ​ទាំងនេះ​មានការ​ជួយ​ទ្រទ្រង់​ដល់​មុខងារ​សរសៃប្រសាទ​មនុ​ស្សបាន​យ៉ាងដូចម្តេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com