ជាតិ
សង្គមជាតិ
កម្ពុជា រកឃើញ​ធាតុ​ទាហាន​វៀតណាម​ជិត​៦០០​នាក់ ក្នុង​ឆ្នាំ​២០១៨
03, Jan 2019 , 7:19 pm        
រូបភាព
រូបបានពី ទំព័រហ្វេសប៊ុករបស់ លោក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ
រូបបានពី ទំព័រហ្វេសប៊ុករបស់ លោក ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ
​ភ្នំពេញ​៖ កងកម្លាំង​នៃ​ក្រសួងការពារជាតិ និង​ក្រុម​រក​អដ្ឋិធាតុ​វៀតណាម បាន​រកឃើញ​ធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន​៥៩០​នាក់ ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ ដែល​បាន​បង្ហោះ​ព័ត៌មាន​នេះ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

 
​លោក ឈុំ សុជាត បាន​អះអាងថា ចំនួន​ធាតុ​ទាហាន​វៀតណាម​សរុប​ខាងលើ មាន​៥២​ធាតុ​។ លោក បញ្ចេញ​របាយការណ៍​នេះ ក្រោយពី​ក្រសួងការពារជាតិ បញ្ចប់​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩៕  
 

Tag:
 ទាហាន​
  រៀ​ត​ណា​ម​
  ធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com