កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឲ្យ Liverpool ស្គាល់​ចាញ់​លើកដំបូង និង​កាត់បន្ថយ​ការនាំ​មុខ​
04, Jan 2019 , 9:17 am        
រូបភាព
ដោយ: ថ្មីៗ
Leroy Sane បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​៧២ ដើម្បី​ឲ្យ Manchester City បញ្ចប់​ជាមួយនឹង​ជ័យជម្នះ ២-១ លើ Liverpool ហើយក៏​ជា​បរាជ័យ​លើកដំបូង​ផងដែរ​របស់​ហង្ស​ក្រហម​ក្រោយ​ប្រកួត​បាន​២១​សប្តាហ៍​។​

 
​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Sane កើតឡើង​បន្ទាប់ពី Sergio Aguero ស៊ុត​នាំមុខ​ឲ្យ​មេឃ​ខៀវ​នៅ​តង់​ទីមួយ ហើយ Roberto Firmino បាន​តាម​ស្មើ​វិញ ក្រោយ​ប្រកួត​បាន​ជាង​មួយ​ម៉ោង​។​
 
​លទ្ធផល​នេះ នាំ​ឲ្យ Man City ទទួលបាន​៥០​ពិន្ទុ និង​កាត់បន្ថយ​គម្លាត​នាំមុខ​របស់ Liverpool មក​ត្រឹម​៤​ពិន្ទុ ហើយ​តាម​ពីក្រោយ​ជា​បន្តបន្ទាប់​ដោយ Tottenham Hotspur, Chelsea, Arsenal និង Manchester United​។​
 
 
​បរាជ័យ​នាំ​ឲ្យ​ឱកាស​ទទួលបាន​ពានមាស «The Invincibles» របស់ Liverpool ត្រូវ​បាត់បង់​។ «The Invincibles» ជា​ពាន​សំដៅលើ​ការមិន​ស្គាល់​ចាញ់​ក្នុង​ក្របខណ្ឌ Premier League ដែល Arsenal ទទួលបាន​កាលពី​រដូវ​កាល ២០០៣-០៤ ជាមួយ​អបរាជ័យ ៣៨​ប្រកួត​។​
 
​ក្រុម​ដែល​ធ្លាប់​ឆ្លងកាត់​ការប្រកួត​ជាង​២០​លើក​មិន​ស្គាល់​បរាជ័យ​រួមមាន Manchester United ២៤​ប្រកួត​កាលពី​រដូវ​កាល​២០១០-១១ និង Man City ២២​ប្រកួត​កាលពី​រដូវ​កាល​២០១៧-១៨​។​
 
​ក្រុម​ដែល​មិន​ធ្លាប់​ស្គាល់​ចាញ់​ក្នុង​លី​គ​រួមមាន Preston North End ដែល​ទទួលបាន​នា​បើក​រដូវ​កាល Football League នៅ​ឆ្នាំ​១៨៨៨-៨៩ ក្លិប​អ៊ីតាលី AC Milan (១៩៩១-៩២), Juventus (២០១១-១២) និង​ក្លិប​ស្កុ​តឡែ​ន Celtic (២០១៦-១៧)៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com