ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! ៩ ចំណុច ជួយ​អ្នក​ក្នុងការ​គ្រប់គ្រង​កំហឹង​បាន​ឆាប់​
04, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កំហឹង គឺជា​អារម្មណ៍​មួយ​ពី​ធម្មជាតិ ហើយ​ជួនកាល​មាន​ប្រយោជន៍​ដែល​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ខាងក្នុង​ចិត្ត​របស់​យើង​។ កំហឹង​ក៏​អាចជា​កំលាំង​ជំរុញ​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ជួយ​យើង​ឲ្យ​ចាប់ផ្តើម​ធ្វើ​រឿង​ល្អៗ​ផងដែរ​។ ភាគច្រើន​ជា​ញឹកញាប់​កំហឹង​មិនអាច​គ្រប់គ្រង​បាន គឺជា​មូលហេតុ​នៃ​ភាព​តានតឹង រួមទាំង​បញ្ហា​នៅក្នុង​ទំនាក់ទំនង​ជាមួយ​មិត្ត​រួមការ​ងារ​, សាច់ញាតិ​, មិត្តភក្តិ​, ពិភព​ខាងក្រៅ និង​សូម្បីតែ​ខ្លួន​អ្នក​ផ្ទាល់​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​វិធី​ងាយៗ​មួយចំនួន​ដែល​ជួយ​អ្នក​ក្នុងការ​គ្រប់គ្រង​នូវ​កំហឹង​របស់​ខ្លួនឯង ៖
 
១. សរសេរ​នូវ​មូលហេតុ​ដែល​អ្នក​ខឹង ឬ​សរសេរ​អ្វី​តាមរយៈ​កំហឹង​ដាក់​លើ​ក្រដាស ហើយ​បំផ្លាញ​វា​ចោល​។​
 
២. ទទួលយក​ទម្រង់​នៃ​ការស្រឡាញ់ និង​លួងលោម​ខ្លះ ដែល​អាចជា​ការ​អោប​ជាដើម​។​
 
៣. ទំពារ​ស្ករ​កៅស៊ូ​។​

៤. ដើរ រត់ ឬ​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​សម្រាប់​រយៈពេល​ប្រហែលជា ២០​នាទី​។ សកម្មភាព​ទាំងនេះ​នឹង​ជួយ​ដល់​ខួរក្បាល​បង្កើត​នូវ​អ័រម៉ូន endorphins ដែល​ត្រូវ​ស្គាល់​ថា​ជា អ័រម៉ូន​សុភមង្គល ឬ​អ័រម៉ូន​រីករាយ​។​
 
៥. ច្រៀង​នូវ​ចម្រៀង​ដែល​អ្នក​ចូលចិត្ត ៖ ការ​ច្រៀង គឺជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​កាត់បន្ថយ​នូវ​កំហឹង ក៏ដូចជា​ភាព​ស្ត្រេ​ស​តានតឹង​។ នៅពេល​មាន​អារម្មណ៍មិនល្អ ឬ​ខឹង​ចូរ​ស្ដាប់​ចម្រៀង​ដែល​អ្នក​ចូលចិត្ត ហើយ​ច្រៀង​តាម​ឲ្យ​ខ្លាំងៗ​។​
 
៦. ទទួលទាន​អាហារ​ស្រួយៗ ឬ​អាហារ​ដែល​ទំពារ​ទៅ​លឺ​គ្រួបៗ​។​
 
៧. ផ្លុំ​មេដៃ ៖ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា បេះដូង​លោត​ញាប់​ព្រោះ​កំហឹង​នោះ ចូរ​សាកល្បង​ផ្លុំ​ខ្យល់​លើ​មេដៃ​។ វា​ហាក់ដូចជា​មិនគួរ​នឹង​ឲ្យ​ជឿ​បន្តិច ប៉ុន្តែ​មេដៃ​របស់​អ្នក គឺមាន​ជីពចរ​របស់​វា ហើយ​ប្រសិនបើ​ផ្លុំ​ខ្យល់​លើ​វា​នោះ​អ្នក​អាចធ្វើ​ឲ្យ​ជីពចរ​របស់​អ្នក​ស្ងប់​កាត់បន្ថយ​អត្រា​នៃ​ចង្វាក់បេះដូង​បាន​។​
 
៨. ធ្វើ​ការងារ​ផ្ទះ​។​
 
៩. ឈរ​ជិត​រុក្ខជាតិ ៖ គ្រាន់តែ​ឈរ​នៅ​ជិត​រុក្ខជាតិ​ប្រហែលជា ១០ នាទី គឺ​នឹង​ជួយ​បំពេញ​អុកស៊ីហ្សែន​ដែល​ត្រូវការ​ចាំបាច់​គ្រប់គ្រាន់​ក្នុង​ខួរក្បាល​។ នៅក្បែរ​រុក្ខជាតិ​ពណ៌​បៃតង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ប្រសើរឡើង​, គិត​កាន់តែច្បាស់​ជាង​មុន ហើយ​អាច​កម្ចាត់​កំហឹង​ចេញពី​ខ្លួន​បាន​។ លើសពីនេះទៅទៀត ការ​ស្រូប​ក្លិន​ផ្កាម្លិះ ឬ​ឡា​វ៉ែន​ដឺ គឺជា​វិធី​ដ៏​ល្អ​ដើម្បី​កាត់បន្ថយ​អាកា​រៈថ​ប់​អារម្មណ៍ ហើយ​គេង​បាន​លក់​ស្រួល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com