ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
វ័យ​៦៦​ឆ្នាំ​លោកស្រី ប្រុក វ៉ា​ន្នី បើក​អាជីវកម្ម​កាហ្វេ​សរីរាង្គ គាំទ្រ​ផលិតផល​ជនជាតិដើម​ភាគតិច​
04, Jan 2019 , 4:30 pm        
រូបភាព
​មណ្ឌលគិរី​៖ មាន​វ័យ​៦៦​ឆ្នាំ លោកស្រី ប្រុក វ៉ា​ន្នី បាន​បើក​អាជីវកម្ម​ហាង​«​ប៊ី​ង​ហ្គោ​កាហ្វេ​» (Bingo Café) គាំទ្រ​ដល់​ផលិតផល​កាហ្វេ​សេរី​រា​ង្គ និង​កសិករ​ជនជាតិដើម​ភាគតិច​នៅ​ខេត្តមណ្ឌលគិរី​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ស្ត្រី​វ័យ​ចំណាស់​ដែល​ចូល​និវត្ត​ពី​ការងារ​អង្គការ​សង្គម​ស៊ីវិល​រូបនេះ បាន​បញ្ជាក់ថា មូល​ហេតុដែល​លោកស្រី បើក​អាជីវ​កម្មនេះ គឺ​ដោយសារតែ​ខ្លួន​មានបំណង​ជួយ​គាំទ្រ និង​លើកកម្ពស់​ដល់​ជីវភាព​ពលរដ្ឋ ជាពិសេស​ជនជាតិដើម​ភាគតិច ដែល​ប្រកប​របរ​កសិកម្ម​បែប​សរីរាង្គ​។​


 
​ហាង​ប៊ី​ង​ហ្គោ​កាហ្វេ​របស់លោក​ស្រី ប្រុក វ៉ា​ន្នី មិនមែន​ត្រឹមតែ​ដាក់លក់​ផលិតផល​កាហ្វេ​សរីរាង្គ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ ហាង​កាហ្វេ​នេះ បាន​ផ្ដល់នូវ​ចំណេះដឹង​ដល់​អ្នក​ទទួលទាន​ទាក់ទង​នឹង​ការគោរព​, សីលធម៌ និង​សុជីវធម៌​ជាដើម​។ នេះ​បើតាម​លោកស្រី ប្រុក វ៉ា​ន្នី​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោកស្រី ប្រុក វ៉ា​ន្នី ម្ចាស់​ហាង ប៊ី​ង​ហ្គោ​កាហ្វេ (Bingo Café)​ដូចតទៅ​៖ 

 
 
​ស្ត្រី​វ័យ​ចំណាស់​ដែលជា​ម្ចាស់​ហាង​ប៊ី​ង​ហ្គោ​កាហ្វេ (Bingo Café)​រូបនេះ លើកឡើងថា​៖ «​ការ​បើកហាង​កាហ្វេ​នេះ គឺ​ចង់​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​គេ​ដឹងថា មនុស្ស​ចាស់​មិនមែន​អត់​ប្រយោជន៍​សម្រាប់​សង្គម​នោះទេ​។ មនុស្ស​ចាស់​ក៏ត្រូវ​ធ្វើ​អ្វី​ជា​ប្រយោជន៍​ដល់​សង្គម​ផងដែរ​»​។ ម្យ៉ាងវិញទៀត ការចូលរួម​គាំទ្រ​ផលិត​សរីរាង្គ និង​ផលិតផល​កសិកម្ម​រប​ស់​ជនជាតិដើម​ភាគតិច គឺជា​អ្វីដែល​ម្ចាស់​ហាង​កាហ្វេ​ដែល​ស្ថិតនៅ​ម្តុំ​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​រូបនេះ សម្រេចចិត្ត​បើកហាង​កាហ្វេ ដោយ​គិត​លើសពី​ចង់តែ​បាន​ចំណូល​៕ 

Tag:
 កាហ្វេ​
  សរីរាង្គ​
  ជនជាតិដើម​ភាគតិច​
  ​ផលិតផល​
© រក្សាសិទ្ធិដោយ thmeythmey.com