សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូង ហាម​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​
05, Jan 2019 , 7:39 pm        
រូបភាព
​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានចេញ​វិធាន​ការមិន​ឲ្យ​ប្រើប្រាស់ និង​ផលិត​ថង់​ប្លា​ស្ទិ​ក​ដែល​មិន​រលាយ​នៅតាម​ផ្សារ​ទំនើប និង​កន្លែង​លក់ដូរ និង​ក្រុមហ៊ុន​ផលិត​ទាំងអស់​ក្នុងប្រទេស ដើម្បី​អភិរក្ស​ធនធានធម្មជាតិ និង​គ្រប់គ្រង​កាកសំណល់​កែច្នៃ​ឡើងវិញ​។


​ការ​សែត Strait Times បាន​ផ្សាយ​ថា មាន​ផ្សារ​ទំនើប​ចំនួន ២០០០ កន្លែង និង ហាង​ចំនួន ១១ ០០០ កន្លែង​ត្រូវបាន​ហាមឃាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ កន្លែង​លក់ដូរ​ទាំងអស់​ត្រូវតែ​ផ្ដល់​ថង់​ដែល​អាច​ប្រើរ​ឡើងវិញ​បាន ដូចជា ថង់​ក្រណាត់ និង​ថង់​ក្រដាស ហើយ​ថង់​ប្លា​ស្ទិ​ក​អនុញ្ញាត​ឲ្យ​ប្រើ​ចំពោះតែ​ទំនិញ​សើម ដូចជា​សាច់ ឬ​ត្រី​ជាដើម​។ 
 
​ច្បាប់​នេះ​ត្រូវបាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩​។ អ្នក​ដែល​រំលោភច្បាប់​នេះ អាច​ប្រឈម​នឹង​ការផាកពិន័យ​៣​លាន​វ៉ុ​ន ឬ​ស្មើនឹង​២,៩៨០​ដុល្លារ​អាមេរិក​៕ 

Tag:
 ថង់​ប្លា​ស្ទិ​ក​
 ​ ប្រទេស​កូរ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com