សង្គមអន្តរជាតិ​
អន្តរជាតិ
គោលការណ៍​ជោគជ័យ​ទាំង​១០​របស់លោក Jackie Chan ហៅ ឈិន​ឡុង​
05, Jan 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​លោក Jackie Chan ហៅ ឈិន​ឡុង តារាភាពយន្ត​កំពូលរ​បស់​ហុងកុង និង​ហូលីវូត គឺជា​មនុស្ស​ម្នាក់​ដែល​ជោគជ័យ​បំផុត​ក្នុង​ជីវិត​។ ឈានដល់​អាយុ​៦៤​ឆ្នាំ​ទៅហើយ កេរ្តិ៍ឈ្មោះ​របស់លោក​នៅតែ​ល្បីល្បាញ និង​គួរ​ឲ្យ​គោរព​ពី​មនុស្ស​ទូទៅ​លើ​ពិភពលោក​។​

 
​ផ្តើមចេញពី​តួ​រាយរង​ចាប់តាំងពី​ឆ្នាំ​១៩៦២​មក លោក ឈិន​ឡុង បាន​អះអាង​ពី​ការប្រឹងប្រែង​របស់ខ្លួន​ក្នុង​វិស័យ​ភាពយន្ត ជាពិសេស​ជំនាញ​ក្បាច់គុន​។ លោក​បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​ជាង​៤០ ក្នុងចំណោម​ការជ្រើសតាំង​ជាង​៨០​លើក​។​
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​បណ្តាសារ​ព័ត៌មាន​ផ្សេងៗ លោក Jackie Chan តែងតែ​អះអាងថា ជីវិត​ជោគជ័យ​របស់ខ្លួន កើតចេញពី​ការជួយ​ខ្លួនឯង ការ​ស្តាប់​អ្នកដទៃ និង​ការ​ឲ្យ​តម្លៃ​លើ​ការងារ​។​
 
​ទាំងនេះ ជាគោលការណ៍​១០​ដែល​នាំ​ឲ្យ​លោក Jackie Chan ជោគជ័យ​ក្នុង​អាជីព​៖
១. ត្រូវ​ច្បាស់លាស់​លើ​ខ្លួនឯង​
២.​ធ្វើ​អ្វី​ទៅតាម​វិធី​របស់​អ្នក​
៣.​រៀនសូត្រ​ពី​ទស្សនិកជន​
៤. ឧស្សាហ៍​ក្នុង​ការងារ​
៥. ប្រឹង​ធ្វើ នៅពេលដែល​ខ្លួន​នៅ​វ័យក្មេង​
៦. អ្វីៗ​ទាំងអស់ មិនមែន​ដើម្បី​តែ​លុយ​មួយគត់​នោះឡើយ​
៧. ត្រូវធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​
៨. ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន​
៩. រក្សា​ការសន្យា​របស់​អ្នក​
១០. ត្រូវមាន​អ្នក​ណែនាំ​៕

 

Tag:
 ឈិន​ឡុង​
  ជោគជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com