អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ស៊េរី Vivo Y91 នឹង​មក​បង្ហាញខ្លួន​នាពេល​ឆាប់ៗ​នេះហើយ​
06, Jan 2019 , 10:35 am        
រូបភាព
 
បើ​យោងតាម​ការសង្កេត​បច្ចុប្បន្ន​ឃើញថា ទីផ្សារ​ផលិតផល​ស្មា​ត​ហ្វូ​ន vivo​កំពុងតែ​មានការ​ប្រកួត​ប្រជែង នឹងមាន​សន្ទុះ​នៃ​ការគាំទ្រ​ខ្លាំង​មែនទែន​នៅក្នុងទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ស្ទើរតែ​គ្រប់​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​មិន​ថា​ជំនាន់​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល V ឬ​ត្រកូល Y ឡើយ​។​
 
ហើយ​នៅ​ថ្មីៗ​នេះ​ផងដែរ​ក្រុមហ៊ុន vivo បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​​មួយ​ម៉ូ​ឌែ​ល​នៃ​ត្រកូល Y គឺ​ម៉ូ​ឌែ​ល vivo Y91i ដែលជា​ស្មា​ត​ហ្វូ​ន​កម្រិត​ថវិការ​មួយ​​ដែល​ទើបតែ​ចេញលក់​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​ថ្មីៗ​នេះ​។​
 
​ហើយ​អ្វីដែល​ពិសេស នៅក្នុង​ថ្ងៃនេះ ក្រុមហ៊ុន vivo បាន​ត្រៀមខ្លួន បង្ហាញ​សមាជិក Y មួយ​ស៊េរី​ទៀតហើយ ដែល​ត្រូវជា​បងប្អូន​ភ្លោះ​នៃ Y91i  គឺ​ម៉ូ​ឌែ​ល vivo Y91 ដែល​វា​នឹងត្រូវ​មកបង្ហាញខ្លួន​នាពេល​ឆាប់ៗ​ខាងមុខនេះ​ដូចគ្នា​។ សម្រាប់​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី vivo Y91 នេះ​នៅ​មិនទាន់បាន​បង្ហាញ​ពី រូបរាង​លក្ខណៈសម្បត្តិ ហើយនឹង​ប្រកាស់​ទៅលើ​តម្លៃ​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ​។ 
 
​ថា​តើ​វា​នឹងមាន​តម្លៃ​ប្រហាក់ប្រហែល​ស៊េរី Y91i ឬក៏​យ៉ាងណា​នោះ​! បើ​អ្នក​ទាំងអស់គ្នា​ចង់ដឹង​ឲ្យ​កាន់តែច្បាស់​អំពី​តម្លៃ ហើយនឹង​ការមកដល់​នៃ​សមាជិក​ថ្មី vivo Y91 ថា​នឹងត្រូវ​មក​បង្ហាញខ្លួន​នៅពេលណា​នោះ​។​សូម​ធ្វើការ​តាមដាន​នៅក្នុង​ទំព័រ​ផេ​ក​ផ្លូវការ vivokh៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com