ជាតិ
សង្គមជាតិ
កម្លាំង​ទ័ព​កម្ពុជា នៅតាម​ព្រំដែន​វៀតណាម ថៃ ឡាវ បាន​បង្ក្រាប​បទល្មើស​ជាង​៥​ពាន់​លើក ក្នុង​ឆ្នាំ​២០១៨
06, Jan 2019 , 9:59 pm        
រូបភាព
ការចុះបង្រ្កាបករណីជួញដូរនាំឈើ​គ្រញូង​ជិត​២០០​ដុំ​ ​ដែលប្រុងឆ្លង​ដែន​ទៅថៃ (រូបភាពពីស្នងការនគរបាលជាតិ)
ការចុះបង្រ្កាបករណីជួញដូរនាំឈើ​គ្រញូង​ជិត​២០០​ដុំ​ ​ដែលប្រុងឆ្លង​ដែន​ទៅថៃ (រូបភាពពីស្នងការនគរបាលជាតិ)
ភ្នំពេញ​៖ ក្នុង​រយៈ​មួយឆ្នាំ​ពេញ​២០១៨ កងកម្លាំង​ទ័ព​កម្ពុជា នៅតាម​ព្រំដែន​នានា បាន​បង្ក្រាប​បទល្មើស​ស​រុ​ប ៥ ១៩៣​លើក​។ ចំនួន​សរុប​ទាំងនេះ មាន​២ ៤៩៧​លើក នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​, ១ ២៥០​លើក​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម និង​១ ៤៤៦​លើក​ទៀត នៅ​ព្រំដែន​កម្ពុជា​-​ឡាវ​។ នេះ​បើ​យោងតាម របាយការណ៍ បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​២​មករា ឆ្នាំ​២០១៩៕

 
 
 
 
 
 

Tag:
 ទ័ព​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com