ជាតិ
យ៉ានតាមដងផ្លូវ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម​៖ «​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក​ផលិត និង​អ្នកទិញ​»
07, Jan 2019 , 7:19 am        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបពីហ្វេសប៊ុកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​ភ្នំពេញ​៖ ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ភាគី​ផលិត និង​ភាគី​អ្នកទិញ ព្រោះ​ការអនុវត្ត​បែបនេះ អាច​រក្សាបាន​នូវ​តម្លៃ​ថេរ​មួយ រួមទាំង​ធានា​បរិមាណ និង​ការផ្គត់ផ្គង់​មាន​និរន្តរភាព​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​


​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​សាច់ នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម លោក វេ​ង សាខុន បាន​មើលឃើញថា ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ដោយ​ជ្រើស​យក​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា ធ្វើជា​ដៃគូ​ក្នុងការ​វិនិយោគ បានធ្វើ​ឲ្យ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​នេះ ទទួលបាន​ផលប្រយោជន៍​ខ្ពស់​។ នោះ​ក៏​ព្រោះ​កសិដ្ឋាន​បាន​លក់​មាន់​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ ក្នុងតម្លៃ​កុងត្រា​។ 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ការអនុវត្ត​បែបនេះ រក្សាបាន​នូវ​តម្លៃ​ថេរ​មួយ ធានាបាន​នូវ​បរិមាណ និង​ការផ្គត់ផ្គង់​មាន​និរន្តរភាព ដោយ​អ្នក​ផលិត​ទទួលបាន​បច្ចេកទេស​ពី​ក្រុមហ៊ុន ជាពិសេស​គុណភាព​ផលិតផល​ត្រូវបាន​លើកកម្ពស់ និង​គាំទ្រ​ដោយ​ក្រសួង​»​។​
  
 
​បច្ចុប្បន្ន​ក្រសួងកសិកម្ម កំពុង​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​អនុវត្តន៍​ច្បាប់​នេះ ឲ្យ​បាន​ទូលំទូលាយ ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ។​ជាពិសេស​ធ្វើយ៉ាងណា​ធានា​ដល់​ការផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល និង​ឈានទៅដល់​ការនាំចេញ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​៕
 
 

 

Tag:
 កសិកម្ម​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com