ពីនេះ ពីនោះ
តើ​ពាក្យ «​សាធារណៈ និង​សាធារណជន » ខុសគ្នា​ដូចម្តេច​?
07, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​មហាជន​ទូទៅ សរសេរ​ជា «សាធារណៈ​» ត្រូវតែមានយុគលពិន្ទុ​ ឬចុចពីរ «​ៈ​» តែបើ​សរសេរ​ជា «​សាធារណជន »​មិនចាំបាច់​ដាក់យុគលពិន្ទុ«​ៈ​» នោះទេ​។ មូលហេតុ​ដែល​គេ​ប្រើ «​សាធារណៈ​» ដោយ​ដាក់​ចុចពីរ «​ៈ​» ដោយសារតែ​ពាក្យ​នេះ ​ប្រើ​នៅ​ខាងចុង​បញ្ចប់​នៃ​ពាក្យ​។ ចំណែក «​សាធារណជន​» សម្រាប់​ប្រើ​នៅ​ខាងដើម​នៃ​ពាក្យ​ដទៃទៀត​។

 
​បើ​ប្រើ​ជា​«​សាធារណៈ​» ត្រូវ​ចងចាំ​​ថា​មាន​ចុចពីរ ​«​ៈ​» តែបើ​គេ​ប្រើ​ជា «​សាធារណជន​» ​មិនគួរណា​បន្ថែម​ចុចពីរ​«​ៈ​» ឡើយ​។ ឲ្យ​តែមាន​ពាក្យ​ដែល​សរសេរ​ជាមួយ​ពាក្យ សាធារណៈ សុទ្ធតែ​មានន័យថា ទូទៅ ដែល​ប្រើ​បាន​ទាំងអស់គ្នា​។​
 
​ពាក្យ​ដែលមាន «​សាធារណៈ​» នៅ​ខាងដើម​នៃ​នាមសព្ទ​ដទៃ មិនត្រូវ​បានដាក់​ចុចពីរ ​«​ៈ​» នោះ​មានដូចជា សាធារណជន​, សាធារណការ​, សាធារណដ្ឋាន​, សាធារណទាន​, សាធារណប្រយោជន៍​, សាធារណនាម​, សាធារណទ្រព្យ​, សាធារណរដ្ឋ​។​ល​។ 
 
​ចំណែក​ពាក្យ​ដែលមាន «​សាធារណៈ​» នៅ​ខាងចុង​នៃ​នាមសព្ទ ត្រូវរក្សាទុកសញ្ញាចុចពីរ​«​ៈ​»​នេះដូចដើម​។ ពាក្យ​ទាំងនោះ​មានដូចជា បង្គន់​សាធារណៈ​,​ទីសាធារណៈ​, ផ្លូវ​សាធារណៈ​, របស់​សាធារណៈ ជាដើម​។ នេះ​បើ​ផ្អែក​តាម​ការបកស្រាយ​រប​ស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​៕ 
 
 
 
 

Tag:
 ​ពន្យល់​ពាក្យ​
  សាធារណជន​
© រក្សាសិទ្ធិដោយ thmeythmey.com