ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម បញ្ជា​ឲ្យ​រៀបចំ​សហគមន៍​ផលិត​បន្លែ ដើម្បី​ជំរុញ​ឲ្យ​ដៃគូ​ឯកជន​ប្រមូល​ទិញ​កសិផល​ពី​កសិករ
06, Jan 2019 , 4:36 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជារ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម ជួយ​រៀបចំ​សហគមន៍​ផលិត​បន្លែ រួមជាមួយ​ដៃគូ​វិស័យ​ឯកជន ក្នុងការ​ចុះកិច្ចសន្យា​ប្រមូល​ទិញ​កសិផល​ឲ្យ​ទទួលបាន​តម្លៃ​សមរម្យ​ពី​កសិករ​។


​លោក វេ​ង សាខុន បាន​និយាយថា ការរៀបចំ​សហគមន៍​ផលិត​បន្លែ និង​ធ្វើ​កិច្ចសន្យា​ប្រមូល​ទិញ​នេះ គឺ​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ និង​បរិមាណ​ផ្គត់ផ្គង់​។ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី ០៤ មករា​នេះ ដែល​បាន​ស្រង់​សម្ដី​រដ្ឋមន្ត្រី​កសិកម្ម យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមការងារ​នឹង​ចុះមក​វាយតម្លៃ​លើ​ស្តង់ដារ​ផលិតផល ដើម្បី​ផ្តល់​វិញ្ញាបនបត្រ GAP ដល់​អ្នក​ផលិត​។ ការផ្ដល់​វិញ្ញាបនបត្រ​នេះ ក្នុង​គោលបំណង​ធានា​ពី​ភាពត្រឹមត្រូវ គុណភាព និង​សុវត្ថិភាព ដើម្បី​បង្កើន​ការជឿទុកចិត្ត​ដល់​អ្នក​បរិភោគ​»​។​
  
 
​គ​ម្រា​ង​កម្មវិធី ស្តីពី​ការជំរុញ​ផលិតកម្ម​ស្បៀង​នេះ ត្រូវបាន​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម ដែល​ទទួលបាន​ថវិកា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា តាមរយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ផ្គត់ផ្គង់​ការអនុវត្ត​គម្រោង​នេះ ។ នេះ​បើតាម​ក្រសួងកសិកម្ម​៕
 


 

Tag:
 កសិកម្ម​
  កសិករ​
  ចំការលើ​
  វេ​ង សាខុន​
  កំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com