កំណាព្យ
ពីនេះ ពីនោះ
រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​៖​អាហារ​និង​ថ្នាំ​ក្លែងក្លាយ​!
06, Jan 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ


​បទ អើយ​រ៉ា​

-​កាយ​អើយ អើយ​រ៉ា អាច​ងាយ​ឈឺ​
​ឡើង​ព្រឺ អើយ​រ៉ា ថាបើ​គិត​
​រាល់ថ្ងៃ អើយ​រ៉ា ម្ហូប​ឆ្ងាយ​ជិត

​គ្រោះ​ពិត អើយ​រ៉ា អាយុ​ខ្លី​។​
-​នៅ​ផ្សារ អើយ​រ៉ា អាហារ​ច្នៃ​
​ច្រើន​ក្រៃ អើយ​រ៉ា គ្មាន​គិត​អី​
​ក្លែងក្លាយ អើយ​រ៉ា ឲ្យ​យើង​ឆី​
​ឃ្មាតខ្មី អើយ​រ៉ា រក​កម្រៃ​។​
 
-​រាងកាយ អើយ​រ៉ា ងាយ​ឈឺ​ណាស់​
​ក្មេង​ចាស់ អើយ​រ៉ា ស្គម​ល្ហិតល្ហៃ​
​រាក​រួស អើយ​រ៉ា ហើម​ជើងដៃ​
​ភ័យ​ក្រៃ អើយ​រ៉ា ពេល​រក​ថ្នាំ​។​
 
-​ខ្លាច​ប៉ះ អើយ​រ៉ា ថ្នាំ​ក្លែងក្លាយ​
​នាំ​កាយ អើយ​រ៉ា ទ្រោម​ប្រេះស្រាំ​
​កាយ​អើយ អើយ​រ៉ា ម្តេច​រងកម្ម​
​ស្មេរ​ផ្តាំ អើយ​រ៉ា ត្រូវ​ប្រយ័ត្ន​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com