កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Arsenal ត្រូវ​ប៉ះ Man Utd ខណៈ Liverpool ហាលអាវ​ដោយសារ Wolves
08, Jan 2019 , 9:37 am        
រូបភាព
Barnet FC ក្រុម​ក្របខណ្ឌលំដាប់ទី៥តែមួយគត់ដែលឈានទៅជុំទី៤
Barnet FC ក្រុម​ក្របខណ្ឌលំដាប់ទី៥តែមួយគត់ដែលឈានទៅជុំទី៤
ដោយ: ថ្មីៗ
​សម្រាប់​ការប្រកួត FA Cup ជុំ​ទី​បួន ម្ចាស់​ជើងឯក​១៣​ជំនាន់ Arsenal បាន​ក្លាយជា​ម្ចាស់ផ្ទះ ទទួល​ជើងឯក​១២​ជំនាន់ Manchester United​។ បើ​យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​កាលពី​យប់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ ។​



 
 
​ក្រុម​ក្រៅ​ប្រព័ន្ធ​លី​គ (Non-League) Barnet បាន​ក្លាយជា​ម្ចាស់ផ្ទះ​ទទួល Brentford នៃ​ក្របខណ្ឌ​លំដាប់​ទី​ពីរ Championship​។ Newport County ដែល​លេង​នៅ League Two ត្រូវ​បន្ត​ទៅលេង​នៅ​ទឹក Middlesbrough នៃ​ក្របខណ្ឌ Championship​។​

 
 
Crystal Palace ត្រូវ​ស្វាគមន៍ Tottenham Hotspur ខណៈ Burnley ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី Manchester City ។ Watford, Everton, Brighton និង Chelsea ត្រូវ​តទល់​ជាមួយ​ក្រុម​ដែល​លេង​នៅ​ក្របខណ្ឌ​លំដាប់​ទាប​ជាង​ខ្លួន ស្រប​ពេលដែល​ក្រុម​មួយចំនួនទៀត នៅ​លេង​ជម្រុះ​ជុំ​ទី​បី ក្រោយ​លទ្ធផល​ស្មើគ្នា​ជើង​ទីមួយ​។​
 
Liverpool បាន​រង​បរាជ័យ ២-១ ដោយសារ Wolverhampton នាំ​ឲ្យ​ពួកគេ​ត្រូវ​ហាលអាវ​ដូច Leicester, Fulham, Cardiff និង Bournemouth៕ 
​លទ្ធផល​នៃ​ការចាប់​ឆ្នោត​៖
 
-Swansea v Gillingham
-Wimbledon v West Ham
-Shrewsbury or Stoke v Wolves
-Millwall v Everton
-Brighton v West Brom
-Bristol City v Bolton
-Accrington v Derby ឬ Southampton
-Doncaster v Oldham
-Chelsea v Sheffield Wednesday ឬ Luton
-Newcastle ឬ Blackburn v Watford
-Middlesbrough v Newport
-Manchester City v Burnley
-Barnet v Brentford
-Portsmouth v QPR
-Arsenal v Manchester United
-Crystal Palace v Tottenham៕
 

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com