ជាតិ
សង្គមជាតិ
អគ្គិភ័យ​ឆេះ​កាស៊ីណូ​ក្នុង​ក្រុង​ប៉ោយប៉ែត មាន​អ្នករបួស​៤​នាក់​
08, Jan 2019 , 11:39 am        
រូបភាព
ដោយ:
​អគ្គិភ័យ​ដែល​ឆេះ​សន្ធោសន្ធៅ​នៅ​កាស៊ីណូ​មួយកន្លែង ក្នុង​ក្រុង​ប៉ោយប៉ែត កាលពី​យប់​ថ្ងៃទី​៧ ខែមករា  មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះទេ តែមាន​មនុស្ស​៤​នាក់​រងរបួស​។ អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា អគ្គិភ័យ​នេះ​បណ្តាលមកពី​ការផ្ទុះ​សេ​ខ្សែភ្លើង​នៅក្នុង​ជណ្តើរយន្ត​។


 
​លោក សួន បវរ បាន​និយាយថា ជនរងគ្រោះ​ទាំង​៤​នាក់​នោះ​ជា​ជន​ជាតិចិន ដែលជា​កម្មករ​បម្រើកា​រ​នៅក្នុង​កាស៊ីណូ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ហើយ​។ «​ខូចខាត​តែ​ទូរ​ជណ្តើរយន្ត​ទេ ចំណែក​អាគារ​កាស៊ីណូ​ទាំងមូល​មិនមាន​ការខូចខាត​ធ្ងន់ធ្ងរ​នោះទេ​»​។ នេះ​ការបញ្ជាក់​របស់លោក សួន បវរ​៕

Tag:
 អគ្គិភ័យ​
 ​ប៉ោយប៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com