«​កេតនភណ្ឌ​» និង​«​បេតិកភណ្ឌ​» មានន័យ​ខុសគ្នា​យ៉ាងណា​?
ពីនេះ ពីនោះ / មិនយល់...!
«​កេតនភណ្ឌ​» និង​«​បេតិកភណ្ឌ​» មានន័យ​ខុសគ្នា​យ៉ាងណា​?
11, Jan 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​កេតនភណ្ឌ​» មានន័យថា វត្ថុ​ដែល​គេ​ចាត់ទុកថា ជា​របស់​ជាតិ ដែលមាន​តម្លៃ ឧត្តុង្គឧត្តម សម្រាប់​តំណាង​ឲ្យ​ប្រទេស​ទាំងមូល​។ ឧទាហរណ៍​៖ ប្រទេស​នីមួយៗ​លុះត្រា​តែមាន​ឯករាជ្យ​ពេញ​បរិបូ​ណ៍ ដោយ​សេរីភាព​ពេញលេញ ទើប​មានឈ្មោះ ថា​ជា​ប្រទេស​កេតនភណ្ឌ​។ ចំណែក​«​បេតិកភណ្ឌ​» សំដៅលើ ទ្រព្យសម្បត្តិ ឬ​កេរមត៌ក​មាន​ជាប់​ត​មកពី​ឪពុកម្តាយ​។ ស្រែ​នេះ​ជា​បេតិកភណ្ឌ​របស់ខ្ញុំ​។ នេះ​ជាការ​បកស្រាយ​ដោយ​សម្តេចព្រះ​ស​ង្ឍ​រាជ ជួន ណាត​។​

 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម