អត្ថបទពាណិជ្ជកម្ម
ប្លែកអារម្មណ៍ ប្លែកភ្នែកទៀតហើយ ជាមួយបេប៊ីអោតឡេត
× ហាងទំនិញទារក កុមារគ្រប់ប្រភេទ បេប៊ីអោតឡេត នឹងនាំមកនូវភាពប្លែកភ្នែក ប្លែកអារម្មណ៍មួយទៀតហើយ សម្រាប់ស្វាគមន៍អតិថិជនរបស់ខ្លួននៅក្នុងខែមករា ឆ្នាំ២០១៩នេះ។ អ្វីដែលប្លែកនោះគឺ ពិព័រណ៍«បេប៊ីអោតឡេត Chinatown» នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែមករានេះ នៅទីតាំងនៅហាង បេប៊ីអោតឡេត សាខាទួលគោក។ នៅក្នុងពិព័រណ៍នេះ នឹងមានការតុបតែងបែប Chinatown តែម្តង ហើយអតិថិជននឹងត្រូវបានទទួលស្វាគមន៍ដោយម៉ុងសាយទៀតផង។
ក្រៅតែពីប្លែកអស្ចារ្យនេះ ដូចការរៀបចំពិព័រណ៍លើកមុនៗដែរ គឺនឹងមានការចូលរួមពីតំណាងលក់ផលិតផលជាច្រើន។ ហើយពួកគាត់នឹងណែនាំពីផលិតផលរបស់ពួកគាត់ ជាមួយនឹងប្រូម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ អ្វីដែលកាន់តែពិសេស ក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យល្បីៗមួយចំនួន មកធ្វើជាវាគ្មិនចែករំលែកពីការថែទាំសុខភាពទារក និងកុមារទៀតផង។
ជួបគ្នា នៅថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែមករាខាងមុខនេះ រយៈពេល១២ម៉ោងពេញតែម្តង ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ នៅហាងបេប៊ីអោតឡេត សាខាទួលគោកទាំងអស់គ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com