ជាតិ
សេដ្ឋកិច្ច
សម្ដេចថានឹងជួយអ្នករកស៊ីក្នុងប្រទេស ទោះបរទេសផ្ដល់ការអនុគ្រោះ(ពន្ធ) ឬមិនផ្ដល់!
× ភ្នំពេញ៖ រដ្ឋាភិបាលនឹងខំដោះស្រាយឧបសគ្គរបស់ពាណិជ្ជករបន្ថែមទៀត ដើម្បីធ្វើឲ្យការផលិត ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា កាន់តែមានភាពប្រកួតប្រជែង ខណៈដែលការអនុគ្រោះពន្ធរបស់បរទេសក៏មិនប្រាកដថាឋិតថេរនោះដែរ។ សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងថា កម្ពុជាត្រូវតែអាចរស់ក្នុងស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន ទោះគេផ្ដល់ការអនុគ្រោះ(ពន្ធ) ឬមិនផ្ដល់ ក៏ដោយ។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន ដែលថ្លែងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី១១ខែមករា ខាងក្រោមនេះ៖
ប្រមុខរដ្ឋាភិបាលបានសម្រេចឲ្យមានអង្គភាពឈរជើងនៅតាមច្រកព្រំដែន គឺមានតែគយ និងនគរបាលអន្តោប្រវេសន៍ប៉ុណ្ណោះ ក្រៅពីនេះដូចជា កាំកុងត្រូលជាដើម គឺនឹងមិនមានសមត្ថកិច្ចនៅតាមច្រកនាំចេញនាំចូលទៀតទេ។ សម្ដេចបញ្ជាក់ថា ការមានស្ថាប័នឈរជើងច្រើនពេក បានបង្កជាឧសគ្គដល់ការធ្វើពាណិជ្ជកម្ម ការដោះដូរទំនិញ ឆ្លងព្រំដែន។ សម្ដេច សង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងលុបបំបាត់សកម្មភាពយកលុយក្រោមតុចំពោះការនាំចេញ-ចូលទំនិញផងដែរ។ រីឯតម្លៃស្កេនទំនិញនាំចេញ នឹងត្រូវបញ្ចុះ។
សម្ដេច បញ្ជាក់បន្ថែមថា យន្តការនឹងត្រូវដាក់ចេញច្រើនជាងពីរបីចំណុចខាងលើនេះ គឺដើម្បីធ្វើយ៉ាងណាសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា និងអាចប្រកួតប្រជែងកាន់តែខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com