ជាតិ
អត្ថបទពាណិជ្ជកម្ម
មណ្ឌល​តាកែវ​ចាប់ផ្តើម​សករាជ​ថ្មី​នៃ​ការប្រកួត Tiger Street Football Festival 2019
13, Jan 2019 , 12:09 pm        
រូបភាព
​ខេត្តតាកែវ​៖ ការប្រកួត​ដំបូង និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា Tiger Street Football Festival 2019 បានចាប់ផ្តើម​ហើយ នៅក្នុង​ខេត្តតាកែវ ដែលជា​មណ្ឌល​ទី​២ បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​។ សម្រាប់​ខេត្តតាកែវ មាន​៣២​ក្រុម​ចូលរួម​ក្នុងការ​ប្រកួត​ជម្រុះ នា​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩​នេះ ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​កីឡា ក៏ដូចជា​វេទិកា​មួយ សម្រាប់​កីឡាករ​បាល់ទាត់ និង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់ ដើម្បី​បង្ហាញ​ទេពកោសល្យ ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀន​ពី​ទម្រង់​ថ្មីៗ​នៃ​ការលេង​។​
 
​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival ប្រចាំឆ្នាំ​២០១៩ រដូវ​កាល​ទី​៧ បាន​ត្រឡប់មកវិញ​ទៀតហើយ និង​កាន់តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ ក្រុម​ចូលរួម​ប្រកួត កាន់តែច្រើន និង​មាន​រង្វាន់​សរុប​រហូត​ដល់​៥០០០០​ដុល្លារ​។ 


 
​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival រួមមាន​សកម្មភាព​សប្បាយ​រីករាយ​ជាច្រើន ទាំង​ការប្រកួត​បាល់ទាត់ ស្តង់​លេង​ហ្គេម​កម្សាន្ត ស្តង់​សម្រាប់​អ្នកគាំទ្រ​មាន​ជា​បដា សម្រាប់​សរសេរ​គាំទ្រ​ក្រុម​របស់ខ្លួន និង​មានការ​គូរ​មុខគួរ​ឲ្យ​ទាក់ទាញ មាន​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ ជា​សម្ភារ​កីឡា កន្លែង​ថតរូប​អនុស្សាវរីយ៍ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស សម្រាប់​ការ​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រម​ក​ពិសា បន្ទាប់ពី​ការប្រកួត​បាល់ទាត់​។ អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ​គឺ កម្មវិធី​ប្រគំ​តន្ត្រី​កាន់តែ​ធំ​ជាង​មុន ឆាក​តន្ត្រី​កាន់តែ​ទំនើប ភ្លើងពណ៌​ចម្រុះ និង​មានការ​អញ្ជើញ​ចូលរួម សម្តែង​ពី​សំណាក់​តារា​ល្បីៗ ប្រចាំ​កម្ពុជា​ទៀតផង ដែល​នឹង​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ កាន់តែ​រំភើប​កាន់តែ​អស្ចារ្យ កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​។ ការប្រកួត​ផ្លូវការ បានចាប់ផ្តើម នៅ​ម៉ោង​៧​កន្លះ​ព្រឹក ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ផ្សារ​បុរី​រស្មី​។​


 
Tiger Street Football Festival ឆ្នាំ​២០១៩​នេះ មណ្ឌល​ប្រកួត​កើនឡើង​រហូតដល់​៩​ខេត្ត​-​ក្រុង​ទូទាំងប្រទេស រួមមាន​ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុង​ប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុង​តាខ្មៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។ អ្នកគាំទ្រ នឹងមាន​ឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ronaldo នៅ​ថ្ងៃ​វគ្គ​ផ្តាច់ព្រ័ត្រ      ដណ្តើម​ជើងឯក Tiger Street Football Festival ឆ្នាំ​២០១៩  ដែល​នឹង​ប្រព្រឹត្តទៅ នៅ​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃទី ១៦ និង​ទី​១៧ មីនា ខាងមុខ​។​


 
​ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស នៅ​ទូទាំង​ពិភពលោក​។ ស្រា​បៀរ​ថៃ​ហ្គ័​រ បានឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ ផ្នែក​រសជាតិ និង​គុណភាព​។​
​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀថ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH ។ 
​ពិសា​ស្រា​បៀថ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com