ជាតិ
សុខភាព
ចូល​គេង​យប់​ជ្រៅ ចុះ​រង្វង់​ភ្នែក គួរតែ​រក្សា​ឲ្យ​ស​តាម​បែបណា​?
13, Jan 2019 , 6:59 pm        
រូបភាព
​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ប្រភេទ​អាហារ​ដែល​អាច​ការពារ​រង្វង់​ភ្នែក​ខ្មៅ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.​ ​អ្នក​អាច​បរិភោគ​បបរសណ្តែក​គ្រប់​ប្រភេទ​បាន ដោយ​យក​សណ្តែកខៀវ ក្រហម និង​ខ្មៅ​យកទៅ​ដាំ​ជា​បបរ នោះ​អ្នក​នឹងមាន​សុខ​ភាពល្អ​ទោះបីជា​អ្នក​ចូល​គេង​យប់​ជ្រៅ​ក៏ដោយ ព្រោះ​នៅក្នុង​សណ្តែក​ទាំងនោះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន រួមជាមួយ​វីតាមីន ហើយ​វា​នឹងមិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ទោះបីជា​អ្នក​បរិភោគ​នៅពេល​យប់​ក៏ដោយ ព្រោះ​វា​ងាយស្រួល​រំលាយ​អាហារ​។​
 
2.​ ​អ្នក​អាច​ញ៉ាំ​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ​បាន ដូចជា ៖ ទឹកដោះគោ ទឹកដោះគោ​ជូរ​ជាដើម វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​បាត់​នូវ​អារម្មណ៍​ហត់​នៅពេលដែល​អ្នក​បរិភោគ​ជាមួយ​ផ្លែឈើ​ដោយសារតែ​នៅក្នុង​ទឹកដោះគោ​មាន​ពពួក​វីតាមីន​B​ខ្ពស់​។ ដូចនេះ​នៅពេលដែល​វា​ប៉ះ​នឹង​ផ្លែឈើ វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​មិន​នឿយហត់​នៅពេលដែល​អ្នកធ្វើ​ការយ​ប់​។​
 
3.​ ​អ្នក​អាច​ញ៉ាំ​ទឹក​សណ្តែក​ក៏បាន ព្រោះ​នៅពេលដែល​អ្នក​ចូល​គេង​យប់​ជ្រៅ អ្នកត្រូវការ​ប្រូតេអ៊ីន​ដើម្បី​បំពេញ​ក្នុង​រាងកាយ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នកមាន​សុខភាព​មិន​ទ្រុឌទ្រោម​។​
 
4.​ ​អ្នក​អាច​បរិភោគ​គ្រាប់ស្វាយចន្ទី​បាន ព្រោះ​វា​អាចធ្វើ​ឲ្យ​ខួ​ល​ក្បាល​អ្នក​មិន​ហត់ ហើយ​ជ្រះ​ស្រលះ​ដែល​ជួយ​អ្នក​ឲ្យ​បំពេញការងារ​បានល្អ​ទៀតផង ថែមទាំង​ធ្វើ​ឲ្យ​ភ្នែក​អ្នក​មិន​ខ្មៅ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com