«​ល្អាង​កំពង់ត្រាច​» រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ ដែល​គួរតែ​ស្វែងយល់​
ជាតិ
ពីនេះ ពីនោះ / មិនយល់...!
២៥ខេត្ត/រាជធានី
«​ល្អាង​កំពង់ត្រាច​» រមណីយ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ ដែល​គួរតែ​ស្វែងយល់​
14, Jan 2019 , 9:59 am        
រូបភាព
​កំពត​៖  បើ​យើង​ធ្វើដំណើរ​ចម្ងាយ​ប្រមាណ​ជា ៣៨​គីឡូម៉ែត្រ នៅ​ភាគ​ខាងកើត​នៃ​ក្រុង​កំពត តាមផ្លូវ​ជាតិ​លេខ​៣៦ គេ​នឹង​ទៅដល់​រមណីយដ្ឋាន​មួយកន្លែង​មានឈ្មោះ​ថា «​ល្អាង​កំពង់ត្រាច​»​។ ល្អាង​កំពង់ត្រាច ស្ថិត​ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត​។



​បើ​ដើរចូល​ទៅក្នុង​រូងភ្នំ នោះគេ​នឹង​ឃើញ​មាន​ផ្ទាំង​ថ្ម និង​ផ្លូវ យ៉ាង​ស្អាត នៅ​ខាងក្រោម​ភ្នំ​នោះ​។ និង​មាន​ថ្ម​ដែល​ដុះ​ចេញ ដូច​ទៅនឹង​រូប​សត្វ​ផ្សេង​ទៀតផង​។ ដើរទៅ​ក្នុង​បន្តិច គេ​នឹង​ទៅដល់​ទីវាល​ធំ​ល្មម​នៅ​កណ្ដាល​ភ្នំ ដែល​អាច​មើលឃើញ​ផ្ទៃមេឃ និង​ឃើញ​ចម្រេះភ្នំ​ដ៏​ស្រស់ស្អាត ដែលមាន​រូប​បដិមា​ព្រះពុទ្ធ​ចូល​បរិនិព្វាន និង​ឥសី​ជប់ នៅ​ទីនោះ​ផង​។​
 
​ល្អាង​កំពង់ត្រាច គឺជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​របស់​ខេត្តកំពត​។ ប្រជាជន​ខ្លះ​ហៅថា «​ភ្នំ​បាក់​»​ដែល​សព្វថ្ងៃ ភ្នំ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តជាតិ​ជាច្រើន ចូល​ទស្សនា និង​សិក្សា​ស្វែងយល់​។​
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ពី​ល្អាង​កំពង់ត្រាច​ដូចតទៅ​៖

























Tag:
 កំពង់ត្រាច
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម