អន្តរជាតិ
សភា​និង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ប្រឈមមុខ​ដាក់គ្នា​ជុំវិញ​វិបត្តិ​រដ្ឋធម្មនុញ្ញ​
15, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ចក្រភព​អង់គ្លេស​ហាក់​បង្ហាញ​អំពី​ការ​ផ្ទុះឡើង​វិបត្តិ​រដ្ឋធម្មនុញ្ញ​ដ៏​ខ្លាំងក្លា​មួយ​ក្នុងចំណោម​ក្រុម​អ្នកតាក់តែង​ច្បាប់​ជាន់ខ្ពស់​នៅក្នុង​គណបក្ស ដែល​រួមគំនិត​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ចុះខ្សោយ​អំណាច​របស់​នាយករដ្ឋមន្ត្រី​លោកស្រី Theresa May តាមរយៈ​ការ​រឹបអូស​ការគ្រប់គ្រង​លើ​ការចរចា​អំពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប​ឬ​ហៅថា Brexit​។

 
​ក្រុមមន្ត្រី​ជាន់ខ្ពស់​ទាំង​នោះ​ចង់​កាត់​បន្ថយអំណាចរ​បស់​រដ្ឋាភិបាល​ដើម្បី​កាន់កាប់​អំណាចនីតិបញ្ញត្តិ​នៅក្នុង​រដ្ឋសភា តាមរយៈ​ការបង្កើន​ឱកាស​ដល់​ក្រុម​សមាជិកសភា​អាច​ចាត់វិធានការ​ដើម្បី​បញ្ឈប់​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង ឬ​សូម្បី​សំណើ​ច្បាប់​ដើម្បី​ធ្វើការ​បោះឆ្នោត​ប្រជាមតិ​ជា​លើក​ទី​ពីរ​ស្តីពី​សមាជិកភាព​របស់​ចក្រភព​អង់គ្លេស​នៅ​សហភាព​អ៊ឺរ៉ុប​ដែលជា​វិធីសាស្ត្រ​ធ្វើ​មិន​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អ៊ឺរ៉ុប​។​
 
​នៅមុន​ការបោះឆ្នោត​ដ៏​សំខាន់​នៅ​ថ្ងៃ​អង្គារ​ស្តីពី​កិច្ចព្រមព្រៀង​លើ​ការដក​អង់គ្លេស​ចេញពី​សហភាព​អ៊ឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដែលមាន​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង​ដែលជា​លទ្ធផល​នៃ​កិច្ចចរចា​ដែលមាន​ជម្លោះ​ពីរ​ឆ្នាំ​ជាមួយ​ទីក្រុង​ប្រ៊ុ​ច​សែ​ល លោកស្រី May បាន​ព្រមាន​ថា​ប្រសិនបើ​សេចក្តីព្រាង​របស់លោក​ស្រី​ជាមួយ​សហភាព​អឺរ៉ុប​មិន​ទទួលបាន​ការគាំទ្រ​នៅក្នុង​ការបោះឆ្នោត​នោះទេ លទ្ធផល​ដែល​អាច​ទំនង​នឹង​កើតឡើង​គឺ​ចក្រភព​អង់គ្លេស​នៅតែ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ដ៏​ដែល​។ ថ្លែង​ទៅកាន់​កម្មករ​រោងចក្រ​កាលពី​ថ្ងៃ​ចន្ទ​លោកស្រី May បាន​និយាយថា ប្រសិនបើ​លោកស្រី​ចាញ់​ការបោះឆ្នោត​នោះ លទ្ធផល​គឺថា​នឹង​គ្មាន​ការចាកចេញ​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com