Asian Cup៖ ត្រឹម​១​ពិន្ទុ​អូស្ត្រាលី​អាច​ទៅ​វគ្គ​បន្ត ខណៈ​ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​ន ត្រូវការ​៣​ពិន្ទុ​
កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ត្រឹម​១​ពិន្ទុ​អូស្ត្រាលី​អាច​ទៅ​វគ្គ​បន្ត ខណៈ​ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​ន ត្រូវការ​៣​ពិន្ទុ​
15, Jan 2019 , 6:19 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អូស្ត្រាលី ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​ន នឹងត្រូវ​ប្រជែង​គ្នា​ក្នុងជំនួប​ចុងក្រោយ​ពូ​ល B ដើម្បី​ដណ្តើម​ចំណាត់ថ្នាក់​ទី​២ ឬ​ទី​៣​ល្អ​បំផុត ក្នុង​ការឈាន​ទៅកាន់​វ​គ្គ​១/៨​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ AFC Asian Cup ឆ្នាំ​២០១៩ ខណៈ​ហ្សកដានី​បាន​សិទ្ធ​ដោយ​ស្វ័យប្រវត្តិ​។

 
​ក្រុម​ការពារ​តំណែង​ជើងឯក​អូស្ត្រាលី ត្រូវ​តទល់​ជាមួយ​ស៊ី​រី រីឯ​ប៉ា​ឡេ​ស្ទី​ន​ប៉ះ​ហ្សកដានី នៅ​យប់​ថ្ងៃទី​១៥ ខែមករា វេលា​ម៉ោង ៨:៣០​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។ ឆ្លងកាត់​២​ប្រកួត​កន្លងមក ហ្សកដានី​មាន ៦​ពិន្ទុ​ពេញ​ឈរ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​អូស្ត្រាលី​ដែលមាន​៣​ពិន្ទុ ខណៈ​ស៊ី​រី និង​ប៉ា​ឡេ​ស្ទី​ន​នៅ​លេខ​រៀង​បន្តបន្ទាប់​មាន​១​ពិន្ទុ​ដូចគ្នា​។​
 
​អូស្ត្រាលី​ត្រូវការ​ត្រឹម​ស្មើ​ស៊ី​រី​ប៉ុណ្ណោះ​ដើម្បី​ឡើងទៅ​វគ្គ​ខ្វែង រីឯ​ប៉ា​ឡេ​ស្ទី​ន​ត្រូវការ​ឈ្នះ​ហ្សកដានី​ដាច់ខាត​។ ដោយឡែក​ស៊ី​រី​ក៏​ត្រូវការ​ឈ្នះ​អូស្ត្រាលី​ដូចគ្នា​។​
 
​ក្រុម​ដែល​បាន​កក់​កៅអី​ទៅ​វគ្គ​១៦​ចុងក្រោយ​មាន​១១​ក្រុម​ហើយ​ដូចជា ថៃ​, ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​, ហ្សកដានី​, ចិន​, កូរ៉េខាងត្បូង​, អ៊ីរ៉ាក់​, អ៊ីរ៉ង់​, កាតា​, អា​រ៉ា​ប៊ី​សា​អូឌីត​, អ៊ូ​ស​បេ​គី​ស្ថាន និង​ជប៉ុន​។ ដូច្នេះ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ​ត្រូវ​រង់ចាំ​៥​ក្រុម​ទៀត​៕
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម