ពីនេះ ពីនោះ
«សាច់ជូរ» អាចហៅម្យ៉ាងទៀតថា «សាជូរ» ក៏បាន
× ¨«សាច់ជូរ» ជាពាក្យដែលគេអាចហៅម្យ៉ាងទៀតថា «សាជូរ» ក៏បាន។ ¨«សាច់ជូរ» ឬ«សាជូរ» មានន័យថា ធាតុផ្សំមានអំបិលជូរ សាច់រឹងជាដុំ សម្រាប់ដាក់ចូលក្នុងទឹកឲ្យទឹកថ្លា។ សាច់ជូរមាន២ប្រភេទ គឺសាច់ជូរស មានសាច់ពណ៌ស និង សាច់ជូរខៀវ មានពណ៌ខៀវស្ទើរបៃតងចាស់(ច្រើនប្រើជាថ្នាំ)។ នេះបើតាមការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
នៅមានពាក្យជាច្រើនទៀតដែលអាចសរសេរបានច្រើនបែបដូចនឹងពាក្យ¨«សាច់ជូរ»ដែរ ពាក្យទាំងនោះមានដូចជាពាក្យ ព័ណ៌ ឬពណ៌, សំភី ឬសម្ភី, រមៀត ឬល្មៀត, ប្រណិត ឬប្រណីត ឬបណិត, រំហ, រម្ហ ,លំហ, ឬលម្ហ ,សាលាដ ឬសាលាដិ៍, ប្លោង ឬផ្លោង, បម្រាស និងបង្រាស ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com