កីឡាការិនី​កាយសម្ព័ន្ធ​អាមេរិក​ម្នាក់​រកបាន​១០​ពិន្ទុ​ពេញ​ដែល​មិន​ធ្លាប់មាន​ពីមុន​
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនី​កាយសម្ព័ន្ធ​អាមេរិក​ម្នាក់​រកបាន​១០​ពិន្ទុ​ពេញ​ដែល​មិន​ធ្លាប់មាន​ពីមុន​
16, Jan 2019 , 5:34 pm        
រូបភាព
Katelyn-Ohashi-កីឡាការិនីកាយសម្ព័ន្ធរបស់ក្រុម-UCLA
Katelyn-Ohashi-កីឡាការិនីកាយសម្ព័ន្ធរបស់ក្រុម-UCLA
​នាង Katelyn Ohashi កីឡាការិនី​កាយសម្ព័ន្ធ​របស់​ក្រុម UCLA Bruins បានទទួល​ភាពល្បីល្បាញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត បន្ទាប់ពី​រកបាន​ពិន្ទុ​ល្អឥតខ្ចោះ​រហូតដល់​១០​ពិន្ទុ​ពេញ​មិន​ធ្លាប់មាន​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង Collegiate Challenge ក្នុង​ក្រុង Anaheim រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៣ ខែមករា​កន្លងទៅ​។​


 
Ohashi មាន​វ័យ​២១​ឆ្នាំ និង​មាន​ដើមកំណើត​ពី​ទីក្រុង Seattle សហរដ្ឋអាមេរិក បាន​ក្លាយជា​កីឡាការិនី​ដំបូង​បំផុត​របស់ UCLA Bruins ដែល​ទទួលបាន​១០​ពិន្ទុ​ពេញ​ពី​ការសម្តែង​ជាមួយនឹង​ភាព​ប៉ិនប្រសប់​របស់​នាង​នៅលើ​ក្តា​តា​ពី​។​
 
​វីដេអូ​ដែល​បង្ហាញ​ពី​ការសម្តែង​របស់​នាង ដែល​បង្ហោះ​ដោយ​គណនី Twitter របស់ UCLA ផ្ទាល់​នោះបាន​ទទួល​ការ Retweets ឡើងវិញរ​ហូល​ដល់ ១៦៤៧០៤ និង​ចុច Like ជិត​៧​សែន​នាក់ គិត​ត្រឹម​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​នេះ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត The Los Angeles Times នាង Ohashi ធ្លាប់បាន​ជួយ​ក្រុម UCLA Bruins នេះ​ឈ្នះ​ពានរង្វាន់ NCAA កាលពី​ឆ្នាំមុន បើទោះបី​នាង​ទើប​ជួ​ម​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​ថ្មីៗ​ក៏ដោយ​។ ប៉ុន្តែ​យ៉ាងណា​កាលនោះ នាង​មិនបាន​រៀបរាប់​ពី​បញ្ហា​រាងកាយ​ដែល​ប្រឈម​អំឡុងពេល​នាក​ប្រកួតប្រជែង​ឡើយ​។​
​នេះ​ជា​វីដេអូ​ដែល​បង្ហាញ​ពី​ការប្រកួត​របស់ Ohashi កាលពី​ឆ្នាំមុន បើ​ទោះ​នាង​ទើប​ជួប​គ្រោះថ្នាក់​ក្តី​។​
 

Tag:
 កីឡា​កាយសម្ព័ន្ធ​
  Katelyn Ohashi
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម