ជាតិ
នយោបាយជាតិ
អូស្ដ្រាលីធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៨ បន្ទាប់ពីកម្ពុជា
× សៀមរាប៖ កិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៦ មករា ឆ្នាំ២០១៩។ កិច្ចប្រជុំពេញ៣ថ្ងៃចាប់ពីថ្ងៃទី១៤ មក បានសម្រេចផ្លែផ្កាគួរឱ្យកត់សម្គាល់ ដូចជាបញ្ហាឧក្រិដ្ឋកម្មក្នុងតំបន់ បម្រែបម្រួលអាកាសធាតុ និងសមភាពយេនឌ័រជាដើម។ល។ ជាមួយគ្នានេះដែរ ប្រទេសអូស្ដ្រាលី នឹងទទួលធ្វើម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី២៨ ដែលគ្រោងធ្វើនៅខែមករា ឆ្នាំ២០២០។
ប្រធានព្រឹទ្ធសភាអូស្ដ្រាលី លោក ស្កុត រីយេន (Scott Ryan) បានទទួលទង់ APPF ពីសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីជាសក្ខីភាពបញ្ជាក់ថា អូស្ដ្រាលីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APPF លើកទី២៨ នៅឆ្នាំក្រោយនេះ។ លោក ស្កុត រីយេន បានសម្ដែងអារម្មណ៍រីករាយ និងបង្ហាញជំហរបន្តលើកកម្ពស់យន្តការ APPF ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍដោយនិរន្ដរភាព។
គួរបញ្ជាក់ថា កិច្ចប្រជុំ APPF លើកទី២៨ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ និងរៀបចំនៅខេត្តសៀមរាបមានប្រទេសចំនួន ២១ចូលរួមក្នុងចំណោមប្រទេស ២៧ ដែលជាសមាជិកភាព។ កម្ពុជាបានចូលរួមជាមយយវេទិកានេះតាំងពីឆ្នាំ ១៩៩៥មក៕
© រក្សាសិទ្ធិដោយ thmeythmey.com