ជាតិ
សេដ្ឋកិច្ច
អគ្គរដ្ឋទូត​ចិន​៖ កត្តា​មិត្តភាព ស្ថិរភាព​នយោបាយ បរិយាកាស​សេដ្ឋកិច្ច ជា​មូល​ហេតុដែល​នាំ​ឲ្យ​ចិន​សម្រុក​វិនិយោគ​នៅ​កម្ពុជា​
17, Jan 2019 , 12:40 pm        
រូបភាព
រូបពីក្រសួងការបរទេសចិន៖ លោក Wang Wentian​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា
រូបពីក្រសួងការបរទេសចិន៖ លោក Wang Wentian​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រយៈពេល​ជាង​២​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន​ចិន​ជាច្រើន បាន​សម្រុក​បោះទុន​វិនិយោគ​យ៉ាងគំហុក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​វិនិយោគិន​ចិន ងាក​មក​ចេញពី​បរទេស ហើយ​មករក​ស៊ី​នៅ​កម្ពុជា​នេះ ដោយសារ​មាន​កត្តា​ចំនួន​៣ សំខាន់ គឺ​កត្តា​មិត្តភាព ស្ថិរភាពនយោបាយ និង​បរិយាកាស​សេដ្ឋកិច្ច ដែល​ផ្ដល់​ការអនុគ្រោះ​សម្រាប់​អ្នកវិនិយោគ​នៅ​កម្ពុជា​។ នេះ​ជាការ​អះអាង​របស់លោក Wang Wentian​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​


 
​លោក Wang Wentian បាន​និយាយថា កត្តា​ទាំង​៣​ខាងលើនេះ គឺជា​ចំណុច​ដែល​អ្នកវិនិយោគ​ចិន សម្លឹង​ឃើញ និង​ចង់បាន សម្រាប់​ការរកស៊ី​រប​ស់​ពួកគេ ដូច្នេះ​ទើបបានជា​ពួកគេ​បង្វែរ​កា​រវិន​យោគ​មក​កម្ពុជា​បែបនេះ​។ បើតាម​លោក Wang Wentian ចំណុច​ដែល​ទាក់ទាញ​អ្នក​វិនិយោគិន​ចិន​កាន់តែខ្លាំង​ទៀត​នោះ គឺ​គោលនយោបាយ​អនុគ្រោះ​ការវិនិយោគ ដែល​រួមមាន​ការអនុគ្រោះ​ពន្ធ និង​ដីធ្លី (​ដី​សម្បទាន​វិនិយោគ​)​ជាដើម​។ ទាំងនេះ​សុទ្ធតែជា​លក្ខណៈពិសេសរ​បស់​កម្ពុជា ដែល​អាច​ទាក់ទាញ​អ្ន​កវិនិយោគ​ចិន​បាន​។​
 
​សូម​ស្ដាប់​ប្រសាសន៍​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​សន្និសីទកាសែត តាមរយៈ​អ្នកបកប្រែ កាលពី​ថ្ងៃទី​១៦ មករា ដូចតទៅ​៖


Tag:
 ​ចិន​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com