អត្ថបទពាណិជ្ជកម្ម
មាន​អ្វី​ពិសេស​ពី OPPO F9?
18, Jan 2019 , 4:22 pm        
រូបភាព
ដោយ:
​ប្រិយមិត្ត​ប្រហែលជា​ធ្លាប់​បានដឹង​រួចមកហើយ​ថា សែស្រឡាយ​ទូរ​សព្ទ​ឆ្លាត​វៃ OPPO ជំនាញ​ខ្លាំង​បំផុត​ខាង​ថតរូប​សែ​ល​ហ្វី និង​ថត​ពេលយប់ ដែល​នេះ​ជា​លក្ខណៈពិសេស​មួយ ទូរ​សព្ទ​ម៉ាក​ល្បីៗ​ដទៃទៀត អាចមាន​ដូច ឬ​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែ​មាន​លក្ខណៈពិសេស​មួយ ដែល OPPO បាន​បញ្ចូល​ទៅ​ម៉ូ​ឌែ​ល F9 ដែល​ធ្វើ​ម៉ាក​ល្បីៗ​ដទៃទៀត ចង់​ផ្ងារជើង ត្រង់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge សាក ៥​នាទី និយាយ ២​ម៉ោង​។ គួរ​ឲ្យ​រំលឹក​ផងដែរ​ថា បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge បាន​បំពាក់​មកជា​មួយ​ត្រកូល F តាំងពី F1Plus និង F3 Plus​។ 
 

F9 មាន ៤ ពណ៌ សម្រាប់​ជ្រើសរើស​គឺ​ពណ៌​ខៀវ (Twilight Blue) ពណ៌​ក្រហម (Sunrise Red) ពណ៌​ស្វាយ (Starry Purple) ដែល​សុទ្ធតែជា​ពណ៌​ពេញនិយម សម្រាប់​អ្នកប្រើប្រាស់ ហើយ​ថ្មី​ចុងក្រោយ​មួយទៀត គឺ​បៃតង​លា​យស​(Jade Green)​។ លើសពីនេះទៅទៀត ពណ៌​ថ្មី​ចុងក្រោយ គឺ​បៃតង​លា​យស (Jade Green) ក៏បាន​បង្ហាញ​រូបរាង​យ៉ាង​ស្រស់ស្អាត នៅក្នុង​វីដេអូ​ថ្មី​របស់ អ្នកនាង ពេជ្រ សោភា ដែលជា​អ្នកតំណាង​ឲ្យ​ទូរ​សព្ទ OPPO ទៀតផង​។ វីដេអូ «Lock សោរ​បេះដូង » មានការ​គាំទ្រ​យ៉ាងច្រើន ជាពិសេស បាន​ជំរុញ​កំណើន​លក់ OPPO F9 ឲ្យ​កើនឡើង​ខ្លាំង ពោលគឺ​ធ្វើ​ឲ្យ​ការ​ពណ៌​មាន​ចំនួន​កំណត់  បៃតង​លា​យស (Jade Green) នេះ​អស់ពី​ស្តុក​តែម្តង​។​


 
​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ ដើម្បី​ជា​កាដូរ តបស្នង​ទៅកាន់​អតិថិជន​សម្រាប់​ឆ្នាំ​ថ្មី ដោយ​រាល់​ការ​ជាវ  OPPO F9 គិត​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ដល់ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នឹង​ទទួលបាន​បណ្ណ​ធានា​លើ​អេក្រង់ ដែលមាន​សុពលភាព ៦ ខែ គិត​ចាប់​ពីថ្ងៃ ដែល​បាន​ជាវ​។ ប្រសិនបើ​អេក្រង់​បែកបាក់ ឬ​ខូចខាត អតិថិជន អាច​ប្រើ​បណ្ណ​ធានា​អេក្រង់​នេះ ផ្លាស់ប្ដូរ​យក​អេក្រង់​ថ្មី​បាន​ចំនួន​មួយដង​ដោយ​មិន​គិតថ្លៃ ពី OPPO Service center​។ ប៉ុន្តែ​បើ​ប័ណ្ណធានា​នេះ​បាត់ លោកអ្នក​នឹងមិន​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​នេះឡើយ​។​


 
​មើលមុខ​ងារ ស្រប​នឹង​តម្លៃ​សមរម្យ ៣៣៩ ដុល្លារ​អាមេរិក របស់ OPPO F9 ។ ចំណុច​ពិសេស​ជាច្រើន​ទៀត​ដូចជា​៖
 
•​ ​អេក្រង់​បែប​ដំណក់ទឹក (Water drop Screen) ទំហំ ៦,៣ អ៊ិ​ញ FullHD+
•​ ​រចនា ស្រោប ស៊ុម​ពណ៌​មាស និង​មាន​ពណ៌​បៃតង​ថ្មី ដែល​ពណ៌​នេះ ប្រៀបដូចជា​ត្បូង​មរកត 
•​ ​ថាមពល​ថ្ម​ទំហំ​ធំ ៣៥០០ មី​លី​អំពែ​
•​ ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge សាក​ថ្ម​៥​នាទី​និយាយ បាន ២ ម៉ោង​
•​ ​បច្ចេកវិទ្យា AI Beauty 2.1 ដែល ធ្វើ​ឲ្យ​ការថតរូប​កាន់តែ​ស្រស់ស្អាត​
•​ ​បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ការ ស្គែ​ន មុខ (Facial Unlock)
•​ ​កាមេរ៉ា​មុខ ២៥ មេ​ហ្គា​ភិ​ច​សែ​ល​កាមេរ៉ា ក្រោយ ១៦+២ មេ​ហ្គា​ភិ​ច​សែ​ល​
•​ ​ដើរ​ដោយ Color OS 5.2 និង ប្រព័ន្ធ​ដំណើរការ Android 8.1 មាន​Ram 6GB និង មេម៉ូរី 64GB​។​
 
​សែស្រឡាយ​ទូរ​សព្ទ​ឆ្លាត​វៃ OPPO បាន​ហក់​សន្ទុះ​លក់ដាច់​ខ្លាំង​មែនទែន នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លើ​ទីផ្សារ​អន្តរជាតិ​។ ចំណែកឯ​ក្នុងប្រទេស​កម្ពុជា​វិញ ក៏​មិន​អន់​ដែរ រហូតដល់​ម៉ូ​ឌែ​ល​ខ្លះ ដាច់​ស្តុក​ថែម​ទៀតផង​។ ដូច្នេះហើយ បានជា​មានពេលខ្លះ OPPO បើក​កា​រក​ម្ម៉​ង់​ទុកជាមុន រាល់ពេល​ចេញ​ម៉ូ​ឌែ​ល​ថ្មីៗ​។ យ៉ាងណាមិញ យើង​ចាំ​មើលថា OPPO នឹងមាន​ចេញ​នូវ​ម៉ូ​ឌែ​ល​ថ្មី​អ្វី​បន្តទៀត​នៅពេល​ឆាប់ៗ​ខាងមុខនេះ​? បន្ទាប់ពី​ម៉ូ​ដែល OPPO F9 ទទួលបាន​ជោគជ័យ​យ៉ាង​នេះនោះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com