ជាតិ
សង្គមជាតិ
រដ្ឋាករទឹក នឹង​ផ្តាច់​ទឹក ៤​ម៉ោង​នៅ​យប់​ថ្ងៃទី​២១​មករា នៅ​សង្កាត់​ទឹកថ្លា​
20, Jan 2019 , 8:59 am        
រូបភាព
រូបភាពពីរដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​
រូបភាពពីរដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​បណ្តោះអាសន្ន​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​យប់​ថ្ងៃទី​២១​។ ការផ្អាក​នេះ ដោយសារតែ​ត្រូវ​ដំឡើង​នាឡិកាទឹក​ថ្មី​ទំហំ ១០០​ម​ម ចូលក្នុង​បរិវេណ​អគារ​ខុន​ដូ ARAKAWA​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។


 
​បើ​យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ការងារ​ដំឡើង​នាឡិកាទឹក​ថ្មី​នេះ តម្រូវ​ឲ្យ​រដ្ឋាករទឹក​ផ្អាក​ការផ្គត់ផ្គង់​ទឹក​រយៈពេល​៤​ម៉ោង ចាប់ពី​ម៉ោង​៨ ដល់​ម៉ោង​១២​យប់ ដូច្នេះហើយ អាច​នឹងធ្វើ​ឲ្យ​ទឹក​ល្អក់កករ​ក្រោយពេល​កាត់​ភ្ជាប់​បំពង់​ទឹក​ថ្មី​រួច​។ 
 
​រដ្ឋាករទឹក​សូម​ឲ្យ​ពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែល​រស់នៅ​តំបន់​នោះ ត្រូវ​ត្រៀម​បម្រុង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុងអំឡុងពេល​ក្រុមការងារ​កំពុង​ដំឡើង​នាឡិកាទឹក​ថ្មី​៕ 

Tag:
 ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com