ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿងរ៉ាវ​អស្ចារ្យ​ទាំងនេះ​នឹង​កើតឡើង ប្រសិនបើ​អ្នកទទួល​ទាន “​ខ្ទឹមស​” រាល់ថ្ងៃ​
23, Jan 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខ្ទឹមស មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​បង្កើន​រសជាតិ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ផ្ដល់​ផល​វិជ្ជមាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​បាន​! ខ្ទឹមស​ត្រូវបាន​គេ​ចាត់ទុកជា​ឱសថ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​យូរ​មកហើយ តាមរយៈ​សារធាតុ​ផ្សេងៗ​ដែល​វា​មាន​ផ្ទុក​ជួយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​បញ្ហា​សុខភាព​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ថា​តើ​ហេតុអ្វី​ទើប​អ្នក​គួរ​ទទួលទាន​ខ្ទឹមស​ទៀងទាត់ ៖

១. អ្នកនឹង​កាន់តែ​មាន​ភាព​ទាក់ទាញ​
 
​ខ្ទឹមស ធ្វើឱ្យ​បុរស​កាន់​តែមាន​ភាព​ទាក់ទាញ​។ យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​នាពេល​ថ្មីៗ​នេះ​បានបង្ហាញ​ឱ្យដឹងថា បុរស​គួរ​ទទួលទាន​ខ្ទឹមស ២ កំពឹស នៅ​រយៈពេល ១២ ម៉ោង មុនពេល​ណាត់ជួប​ដើម្បី​ទាក់ទាញ​ចិត្ត ឬ​អារម្មណ៍​របស់​នារី​។ ការស្រាវជ្រាវ​បាន​រកឃើញថា នារី​មួយចំនួន​ចូលចិត្ត​ក្លិន​ខ្លូន​នៃ​បុរស​ដែល​បាន​ទទួលទាន​ខ្ទឹមស​។ ទោះជា​យ៉ាងណា វា​ពិបាក​សម្រាប់​អ្នកវិទ្យាសាស្ត្រ​ដើម្បី​ពន្យល់​ពី​បាតុភូត​នេះ​។ ប៉ុន្តែ​ប្រហែល​មូលហេតុ​នោះ គឺអាច​បណ្ដាលមកពី​លក្ខណៈសម្បត្តិ antimicrobial ដែល​ខ្ទឹម​សមាន​ផ្ទុក​ធ្វើឱ្យ​ក្លិន​ញើស​មិនសូវ​ខ្លាំង​។​
 
២. ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​កាន់តែ​ប្រសើរឡើង​
 
​ខ្ទឹមស មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​ល្អ​, ជាតិ​ប្រេង ឬ​ខ្លាញ់​ចាំបាច់ និង​អាស៊ីត​អា​មី​ណូ ដែល​ជួយ​ប្រយុទ្ធប្រឆាំង​វីរុស និង​ជំងឺ​ផ្ដាសាយ ដោយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ លើសពីនេះទៅទៀត វា​ក៏​ជា​ប្រភព​នៃ​សមាសធាតុ allicin ដែល​សម្លាប់​ពពួក​បាក់​តេ​រី​មិនល្អ រួមទាំង​មេរោគ​ផ្សិត​។ អ្វីដែល​សំខាន់​នោះ គឺ​ខ្ទឹមស គួរតែមាន​សភាព​ស្រស់​ដើម្បី​អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្សេងៗ​។​
 
៣. សម្ពាធ​ឈាមមាន​លំនឹង​
 
​ចូរ​បន្ថែម​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ប្រសិនបើ​កំពុង​ជួបប្រទះ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ វា​ពង្រីក​សរសៃឈាម និង​កាត់បន្ថយ​សម្ពាធ​សរសៃឈាម​។ អា​ការៈឈឺ​ក្បាល ក៏ដូចជា​បន្ទុក​លើ​បេះដូង​នឹង​បាត់​ទៅវិញ​រួមជាមួយ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដើម្បី​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម អ្នក​គួរ​ទទួលទាន​ខ្ទឹមស ៤ កំពឹស​ជាប្រចាំ​។ លើសពីនេះទៅទៀត ខ្ទឹមស ក៏​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​ពី ១០ ទៅ ១៥ ភាគរយ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​នៃ​ជំងឺ​បេះដូង ឬ​ដា​ច់ស​សៃ​ឈាម​ខួរក្បាល​ទ្វេដង​។ ទោះជា​យ៉ាងណាក៏ដោយ ត្រូវ​ចាំ​ក្នុង​ចិត្ត​ថា​រូបមន្ត​មិនអាច​ជាការ​ព្យាបាល​តែមួយ​ឡើយ ហើយ​អ្នក​គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​ទើប​ប្រសើរ​។​
 
៤. បង្កើន​ការចងចាំ​
 
​ខ្ទឹមស មាន​ផ្ទុក​សម្បូរ​ទៅដោយ​សមាសធាតុ​ជាច្រើន​ដែល​ជួយ​បង្កើន​សុខភាព​ខួរក្បាល និង​ការចងចាំ​។ ចំពោះ​មនុស្ស​វ័យ​ចំណាស់ ការ​ទទួលទាន​ខ្ទឹមស​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺ​ភ្លេចភ្លាំង​។ រិ​ឯ​ចំពោះ​មនុស្ស​វ័យក្មេង​វិញ ខ្ទឹមស​ជួយ​បង្កើន​ការចងចាំ និង​ភាព​សកម្ម​នៃ​ខួរក្បាល​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ខ្ទឹមស​ឱ្យបាន​ទៀងទាត់​។​
 
៥. អាកា​រៈ​ឈឺធ្មេញ​នឹងត្រូវ​កាត់បន្ថយ
 
​ដោយសារ​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី និង​រោគ​ផ្សិត ខ្ទឹមស គឺ​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​មាត់​ធ្មេញ ក៏ដូចជា​អញ្ចាញ​។ លើសពីនេះទៅទៀត ខ្ទឹមស ក៏មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ធ្មេញ​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចាប់ផ្ដើម​ទទួលទាន​ខ្ទឹមស​ទៀងទាត់ អ្នក​នឹងមិន​ចាប់​បាច់​ជួប​ពេទ្យធ្មេញ​ញឹកញាប់​ទេ​។​
 
៦. អ្នកនឹង​ចាប់ផ្ដើម​ទទួលបាន​រាង​ស្លី​ម​ស្រស់ស្អាត​
 
​ខ្ទឹមស មាន​ផ្ទុក​សារធាតុ ajoene ជួយ​បំផ្លាញ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​ស្ដុក​ទុក​ក្នុង​រាងកាយ​។ ខ្ទឹមស ក៏​ជួយ​ដុតបំផ្លាញ​ជាតិ​កាឡូរី​ដែល​លើស​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com