ជាតិ
២៥ខេត្ត/រាជធានី
«ដំណើរកម្សាន្តសប្បុរសធម៌» ជំរុញការការពារសត្វស្លាបនៅសហគមន៍បឹងស្នេហ៍
× ភ្នំពេញ៖ កម្សាន្តសប្បុរសធម៌ មានគោលបំណងជួយដល់សហគមន៍ស្ម័គ្រចិត្តការពារសត្វស្លាប នៅតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង។ កម្មវិធីដំណើរកម្សាន្តសប្បុរសធម៌នេះ នឹងយកថវិកាជួយឧបត្ថម្ភដល់សហគមន៍ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ, គ្រូបង្រៀន, ក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សទាំងអស់ ដែលមានឆន្ទៈស្ម័គ្រចិត្តក្នុងការការពារសត្វស្លាបនៅតំបន់នោះ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ កុម្ភៈ ខាងមុខនេះ។
Vana Adventure Travel នឹងរៀបចំដំណើរកម្សាន្តសប្បុរសធម៌មួយ ទៅកាន់សហគមន៍ស្ម័គ្រចិត្តការពារសត្វស្លាបបឹងស្នេហ៍។ កម្មវិធីនេះ រៀបចំដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ គ្រូបង្រៀន ក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សទាំងអស់ ដែលមានឆន្ទៈស្ម័គ្រចិត្តក្នុងការការពារសត្វស្លាប នៅតំបន់បឹងស្នេហ៍ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ដំណើរកម្សាន្តនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ លោក ជា ថុង ស្ថាបនិក Vana Adventure Travel បានបញ្ជាក់ថា៖ «ការចូលរួមវិភាគទានរបស់លោកអ្នក គឺជាការចូលរួមចំណែកយ៉ាងធំធេងទៅដល់ពួកគាត់ ដែលស្ម័គ្រចិត្តការពារសត្វស្លាប របស់កម្ពុជាយើង ពីការបរបាញ់ ការបំផ្លាញព្រៃ និងការរំខានផ្សេងទៀតដល់ការរស់នៅរបស់សត្វស្លាបទាំងអស់នោះ»។
កម្មវិធីដំណើរកម្សាន្តសប្បុរសធម៌នេះ ជាកម្មវិធីមិនស្វែងរកប្រាក់ចំណេញ ថវិកាសល់ពីការចំណាយ គឺត្រូវប្រើសម្រាប់ឧបត្ថម្ភដល់សហគមន៍ស្ម័គ្រចិត្តការពារសត្វស្លាបបឹងស្នេហ៍ទាំងអស់។ សម្រាប់តម្លៃសំបុត្រ ២៩ដុល្លារក្នុង១នាក់ ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ ០១២ ៨៨៣ ៨៩៨/ ០៨៧ ៨៨៣ ៨៩៨៕
© រក្សាសិទ្ធិដោយ thmeythmey.com