គម្រោង​ដីឡូត៍ ហ៊ា​ទៀង កំពុង​​​​​​មមាញឹក​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​គុណភាព សម្រាប់​ការរស់នៅ​រប​ស់​អតិថិជន​
អត្ថបទពាណិជ្ជកម្ម
គម្រោង​ដីឡូត៍ ហ៊ា​ទៀង កំពុង​​​​​​មមាញឹក​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​គុណភាព សម្រាប់​ការរស់នៅ​រប​ស់​អតិថិជន​
24, Jan 2019 , 11:25 am        
រូបភាព
គិត​មកទល់ពេលនេះ គម្រោង​ដីឡូត៍ ហ៊ា ទៀង បាន​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន ហើយ​ការដ្ឋាន​ចាក់ដី​បាន​បន្ត​ចាក់​បាន​ដល់​ទៅ​៨០% នៃ​ផ្ទៃដី​គម្រោង​ទាំងមូល​ហើយ​។ ចំណែកឯ​ផ្លូវថ្នល់​ទំហំ​២០​ម៉ែត្រ នៅក្នុង​គម្រោង​ដីឡូត៍​នេះ ក៏បាន​ចាប់ផ្តើម​ចាក់​បេតុង កម្រាស់​ដល់​ទៅ ១​តឹក​កន្លះ​ឯណោះ ដើម្បី​ធានា​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​អតិថិជន ដែល​បាន​ទិញ​ដីឡូត៍​រួចហើយ​។ ផ្លូវ​បេតុង​នេះ ក៏​នឹង​ផ្តល់​ភាពងាយស្រួល សម្រាប់​បងប្អូន​អតិថិជន​ក្នុង​ការសាងសង់​លំនៅដ្ឋាន​នៅក្នុង​គម្រោង​ដីឡូត៍​នេះដែរ និង​ជាពិសេស​ផ្តល់នូវ​សុវត្ថិភាព​ក្នុងពេល​ដំណើរ​ចេញចូល​ដីឡូត៍​របស់ខ្លួន​។ ដោយឡែក​ក្រុមការងារ ក៏​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុង​ការរៀបចំ​ប្រព័ន្ធ​លូ​ឲ្យ​បាន​ស្អាត និង​មាន​គុណភាព ធានា​ដល់​ភាព​ងា​យ​ស្រួល​សម្រាប់​ការរស់នៅ​រប​ស់​អតិថិជន​ផងដែរ​។​
 

​សូមជម្រាបថា គម្រោង​ដីឡូត៍ ហ៊ា​ទៀង មាន​ទីតាំង​ស្ថិតនៅ​កណ្តាល​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ពោលគឺ​ស្ថិតនៅ​ចម្ងាយ​ត្រឹមតែ ៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ទី​រួម​ខេត្តកោះកុង​។ គម្រោង​ដីឡូត៍​នេះ គឺ​ស្ថិតនៅ​ទីតាំង​មួយ​ដ៏​មាន​សក្តានុពល ជា​តំបន់​អភិវឌ្ឍន៍​ខ្លាំង និង​ជាទី​ប្រជុំជន​ស្រាប់ ដោយមាន​ទាំង​សាលារៀន​,​វត្ត​អារាម​,​មន្ទីរពេទ្យ និង​ជាប់​នឹង​ផ្លូវរដ្ឋ​ថែមទៀត​។ កាន់តែ​ពិសេស​នោះ ទីតាំង​គម្រោង​ដីឡូត៍ ហ៊ា​ទៀង គឺ​ល្អប្រសើរ​ខ្លាំងណាស់ ព្រោះ​មិន​លិច​ទឹក និង​មានការ​រៀបចំ​ប្រព័ន្ធ​លូ  បង្គោល​ភ្លើង និង​ប្រព័ន្ធ​ទឹក​រួចជាស្រេច​។​


 
​ចាប់ផ្តើម​កក់​ពីថ្ងៃ​នេះ លោក​អ្នកនឹង​ទទួលបាន​តម្លៃ​ពិសេស និង​ការ​ថែម​ជូន​ដែល​មិន​ធ្លាប់មាន ។ ទិញ​១០​ឡូត៍ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​៧០០​ដុល្លារ​ក្នុង​មួយ​ឡូត៍​។ បើសិនជា​អតិថិជន​កក់​ប្រាក់​ដំបូង​៨០​ភាគរយ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​១,០០០​ដុល្លារ ក្នុង​មួយ​ឡូត៍​ថែមទៀត​។ កាន់តែ​ពិសេស សម្រាប់​អតិថិជន​ដែល​បាន​កក់​១០​ឡូត៍  និង​កក់​ប្រាក់​ដំបូង​៨០​ភាគរយ​តែ​ម្តងនោះ នឹងមាន​ការផ្តល់ជូន​ម៉ូតូ​មួយគ្រឿង​ភ្លាម ពី​គម្រោង​ដីឡូត៍ ហ៊ា​ទៀង​។​
 
​ដូច្នេះ​សូម​រួសរាន់​ឡើង លោកអ្នក​គ្រាន់តែ​ទិញ​ដីឡូត៍ នឹង​អាច​ទទួលបាន​រង្វាន់​ម៉ូតូ និង​ការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ ប្រញាប់​ចាប់យក​គម្រោង​ដីឡូត៍​ដែល​ល្អ​ប្រចាំ​ខេត្តកោះកុង ជាមួយ​តម្លៃ និង​ការផ្តល់ជូន​ដែល​មិន​ធ្លាប់មាន ក្នុងឱកាស​បើក​លក់​គម្រោង​ថ្មី​នេះ​។ 


 
​គម្រោង​ដីឡូត៍ ហ៊ា​ទៀង គិតដល់​ភាពងាយស្រួល​ក្នុងការ​រស់នៅ​របស់​អតិថិជន ហើយ​ដី​ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​នេះ នឹង​ផ្តល់​ចំណេញ​សម្រាប់​អតិថិជន នៅ​រយៈពេល​ឆាប់ៗ​ខាងមុខ​។ 
 
​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​លេខ​៖  060 285 566/017 797 950/068 999 921/081 992 253 ។ លោកអ្នក​អាច​ស្វែងរក​ទីតាំង​ដីឡូត៍ ហ៊ា​ទៀង​តាម​តំណ​ភ្ជាប់​នេះ​៖https://goo.gl/maps/dwQxceDuzfR2

(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com